វិមានក្រឹមឡាំង៖ ជម្លោះអ៊ុយក្រែនបានវិវត្តទៅជាការប្រឈមមុខដាក់គ្នាកាន់តែធំជាមួយលោកខាងលិច

2026/02/25 01:59:14 am        56

វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានលើកឡើងថា ការសម្រេចចិត្តរបស់ប្រទេសលោកខាងលិច ក្នុងការចូលជ្រៀតជ្រែកក្នុងជម្លោះ នៅអ៊ុយក្រែន មានន័យថា វាបានក្លាយជាការប្រឈមមុខដាក់គ្នាកាន់តែធំឡើងៗជាមួយបណ្ដាប្រទេស ដែលរុស្ស៊ីជឿថា ចង់ធ្វើឲ្យខ្លួនចុះខ្សោយ។

អំឡុងពេលថ្លែងក្នុងរយៈពេលជាក់ស្ដែងពេញ ៤ឆ្នាំបន្ទាប់ពីកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ បានចូលទៅក្នុងប្រទេសអ៊ុយក្រែនតាមបទបញ្ជារបស់ប្រធានាធិបតី លោក Vladimir Putin អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការប្រយុទ្ធគ្នានៅតែបន្តមាន ប៉ុន្តែទីក្រុងមូស្គូនៅតែបើកចំហ សម្រាប់ការសម្រេចគោលបំណងរបស់ខ្លួន តាមរយៈមធ្យោបាយនយោបាយ និងការទូត។

លោក Peskov បានលើកឡើងថា៖ «បន្ទាប់ពីមានការចូលជ្រៀតជ្រែកដោយផ្ទាល់នៅក្នុងជម្លោះនេះ ដោយបណ្ដាប្រទេសអឺរ៉ុបខាងលិច និងសហរដ្ឋអាមេរិក ប្រតិបត្តិការយោធាពិសេស បានប្រែក្លាយទៅជាការប្រឈមមុខដាក់គ្នាកាន់តែធំឡើងៗ រវាងរុស្ស៊ី និងប្រទេសលោកខាងលិច ដែលមាន និងបន្តបំពេញគោលដៅបំផ្លាញប្រទេសរបស់យើង»។

នៅពេលសួរត្រូវបានថា តើទីក្រុងមូស្គូជឿថា ជម្លោះនេះអាចត្រូវបានដោះស្រាយតាមរយៈការចរចាដែរឬទេ លោក Peskov បានឆ្លើយថា៖ «យើងកំពុងបន្តកិច្ចប្រឹងប្រែងរបស់យើង ដើម្បីសម្រេចបាននូវសន្តិភាព ហើយគោលជំហររបស់យើង គឺច្បាស់លាស់ និងមិនកែប្រែឡើយ។ ឥឡូវនេះអ្វីៗគ្រប់យ៉ាងអាស្រ័យលើសកម្មភាពរបស់របបទីក្រុងគីវ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        32
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        67
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm