អង្គការសុខភាពពិភពលោក ព្រមានពីការបន្តវាយលុកយ៉ាងខ្លាំងជំងឺរាតត្បាតកូវីដ-១៩ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជាផង

2022/03/22 07:47:20 pm        552

ភ្នំពេញ៖ យោងតាមការអង្កេតរបស់អង្គការសុខភាពពិភពលោកបង្ហាញថា ជំងឺរាតត្បាតកូវីដ-១៩ បាននឹងកំពុងបន្តវាយលុកយ៉ាងខ្លាំងនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឡើយ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

យោងតាមរបាយការណ៍ នៃយុទ្ធនាការអប់រំសុខភាព រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្រោម​ប្រធានបទ « រួមគ្នាប្រយុទ្ធវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលឆ្លងលឿនខ្លាំងជាងមុន អាច​បង្ក​ឱ្យមាន​ហានិភ័យ​ធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ »បានប្រកាសថា​ ប្រទេសកម្ពុជាបានបើកឡើងវិញ នូវ​សកម្មភាពសេដ្ឋកិច្ច និងសង្គមនានា ​ចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១មក ប៉ុន្តែអង្គការសុខភាព​ពិភពលោក​ នៅតែមើលឃើញពីការបន្តវាយលុកយ៉ាងខ្លាំងជំងឺរាតត្បាតកូវីដ-១៩ នៅបណ្តាប្រទេស​តំបន់​អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជាផងដែរ។

ក្រសួងសុខាភិបាលកម្ពុជាប្រកាសថា ចាប់ពី«អូមីក្រុង»មានវត្តមាននៅកម្ពុជាពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ ​មកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ករណីឈឺ​ និងស្លាប់ដោយកូវីដ-១៩ បណ្តាលមក​ពី​មេរោគបំប្លែងខ្លួនថ្មី«អូមីក្រុង»នៅតែរកឃើញជាបន្តបន្ទាប់ ​និងជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យមាន​កំណើន​សរុប​ករណី​ឈឺ​ និងស្លាប់នៅកម្ពុជា។

ក្រសួងសុខាភិបាល បញ្ជាក់ថា ចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១២​ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ប្រភេទ«អូមីក្រុង»សរុបចំនួន ​១៣.៥៦១នាក់ និង​មានអ្នកស្លាប់សរុបដោយ«អូមីក្រុង» ចំនួន៥១នាក់៕



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm