ធុរកិច្ចជន និងវិនិយោគិន រំពឹងខ្ពស់ពីទំនាក់ទំងរវាងកម្ពុជា និងជប៉ុនក្នុងវិស័យពាណិជ្ជកម្ម

2022/03/22 08:20:05 pm        483

ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុនកាន់តែមានភាពល្អប្រសើរច្រើន ខណៈថ្នាក់ដឹកនាំប្រទេសទាំងពីរបង្ហាញថា ជាដៃគូល្អបំផុត ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី២១ មីនា ឆ្នាំ២០២២នេះថា​ នាយករដ្ឋមន្រ្តីជប៉ុន ​អញ្ញើញមកទស្សនកិច្ចនៅកម្ពុជា​កាលពីថ្មីៗ​កន្លងទៅនេះ ជាសញ្ញាលើកទឹកចិត្តឲ្យអ្នកវិនិយោគ​ ទាំងប្រទេសជប៉ុន ក៏ដូចជា​អន្តរជាតិមើលឃើញពីការទុកចិត្ត ​ក្នុងការវិនិយោគនៅកម្ពុជា។

ឧកញ៉ា លឹម ហេង សង្ឃឹមថា ភាគីជប៉ុន នឹងបើកឲ្យមានការហោះហើរត្រង់មកកាន់​កម្ពុជា​ឲ្យ​បានឆាប់ ​ជាពិសេសក្រោយវិបត្តិនៃជំងឺឆ្លងកូវីដ១៩។

លោក មាស ហូលី ប្រធានផ្នែកលក់ នៃក្រុមហ៊ុន គិរីរម្យហ្វូត ប្រូដាក់សិន បានឲ្យ ប៊ីធីវី ដឹងដែរថា គិតមកដល់ពេលនេះ ការនាំដំណាប់ស្វាយចេញទៅទីផ្សារជប៉ុន នៅតែមានភាពល្អប្រសើរដដែល ទោះបីជួបវិបត្តិនៃការាតត្បាតជំងឺកូវីដ១៩ យ៉ាងណាក្តី ​ក៏មិនជាបញ្ហាដែរ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ​បានឲ្យដឹងថា ​គិតត្រឹមឆ្នាំ២០២១កន្លងទៅ ទំហំ​ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន ​សម្រេចបានក្នុងទឹកប្រាក់សរុបជាង ​១ ៧០០ ​លានដុល្លារ កើនឡើង ០,៤៩ភាគរយ ​បើធៀបទៅនឹងឆ្នាំ២០២០ ​ដែលមានចំនួនជាង ​១ ៦០០លានដុល្លារ។ ក្នុងនោះ ​ការនាំចេញរបស់កម្ពុជាទៅកាន់ជប៉ុន​ មានទឹកប្រាក់សរុបជាង ​១ ០០០លានដុល្លារ កើនឡើង ​៣,៦១ ភាគរយ ខណៈការនាំចូលពីជប៉ុនមានទឹកប្រាក់ជាង​ ៦០០លានដុល្លារ ថយចុះ ៤,៦៨ ភាគរយបើធៀបនឹងឆ្នាំ ២០២០៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm