រដ្ឋសភាកម្ពុជា សម្របសម្រួលគណៈប្រតិភូសភាបារាំង ចុះពិនិត្យការងារអភិវឌ្ឍន៍ធនធានមនុស្ស និងពង្រឹងទំនាក់ទំនង «ប្រជាជន និងប្រជាជន»

2026/02/25 03:52:51 pm        217

ក្នុងក្របខណ្ឌនៃការពង្រឹងទំនាក់ទំនងការទូតសភាឱ្យកាន់តែស៊ីជម្រៅ រដ្ឋសភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានសម្របសម្រួល ជូនគណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ចុះ​ស្វែង​​យល់​ផ្ទាល់​ពី​សកម្មភាពមនុស្សធម៌ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដែលជា​ស្ពាន​ចម្លង​ដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។

 

តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធពីរដ្ឋសភាកម្ពុជា គណៈប្រតិភូដែលដឹកនាំដោយ ឯកឧត្តម Thomas LAM ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា បាន​អញ្ជើញ​ទៅ​កាន់​អង្គការ​សង្គម​ស៊ីវិ​លបារាំងលេចធ្លោចំនួនពីរ គឺ អង្គការកុមារតំបន់មេគង្គ (Enfants du Mékong) និង អង្គការដើម្បីភាពញញឹមនៃកុមារ (PSE)។ ដំណើរ​ទស្សនកិច្ច​នេះ​មិនត្រឹម​តែ​ជា​ការ​ពិនិត្យ​ការងារ​បច្ចេក​ទេស​ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីតួនាទីរបស់រដ្ឋសភាកម្ពុជា ក្នុងការបើកផ្លូវ និង​គាំទ្រ​ដល់​ដៃ​គូអន្តរជាតិ ដើម្បីចូលរួមចំណែកក្នុងរបៀបវារៈជាតិស្តីពីការកាត់បន្ថយភាពក្រីក្រ និង​ការ​លើក​កម្ពស់​វិស័យអប់រំ។

 

តាមរយៈទស្សនកិច្ចនេះគណៈប្រតិភូក្រុមមិត្តភាពសភាបារាំង-កម្ពុជាបានផ្តោតការយកចិត្តទុកដាក់លើចំណុចយុទ្ធសាស្ត្រចំនួន ៣ រួមមាន៖

ទី១.ការបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ចុះពិនិត្យមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែងនៅកម្ពុជា។

ទី២.សមធម៌នៃការអប់រំ៖ សិក្សាពីប្រព័ន្ធគ្រប់គ្រងការសិក្សា និងការផ្តល់អាហារូបករណ៍ដល់កុមារងាយរងគ្រោះ និងសិស្ស-និស្សិតដែលមកពីតំបន់ដាច់ស្រយាល។

ទី៣. សុខុមាលភាព និងសន្តិសុខ៖ ពិនិត្យមើលការរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព និងបរិយាកាសសិក្សាដែលផ្តល់ក្តីសង្ឃឹមដល់យុវជន។

 

ឯកឧត្តម Thomas LAM បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហការពីសំណាក់រដ្ឋសភាកម្ពុជា និងបានបញ្ជាក់ជាថ្មីថា រដ្ឋសភាបារាំងនឹងបន្តជំរុញរាល់សកម្មភាពដែលគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍយុវជនគឺជា "គ្រឹះដ៏រឹងមាំបំផុត" នៃមិត្តភាពកម្ពុជា-បារាំង សម្រាប់ពេលអនាគត។

 

ក្នុងនាមជាម្ចាស់ផ្ទះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់គណៈប្រតិភូ ដែលសកម្មភាពនេះបានឆ្លុះបញ្ចាំងពីលទ្ធផលជាក់ស្តែងនៃ "ការទូតសភា"។ វាគឺជាការផ្សារភ្ជាប់ទំនាក់ទំនងមិនត្រឹមតែក្នុងកម្រិតស្ថាប័ននីតិប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែបានជ្រាបចូលទៅដល់កម្រិតប្រជាជន និងប្រជាជន ដែលជាបេះដូងនៃកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        98
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm