អត្តពលិកជាតិ-អន្ដរជាតិជិត ៤០ប្រទេស ចុះឈ្មោះរត់ពាក់កណ្ដាលម៉ារ៉ាតុងព្រះសីហនុ ចុងខែក្រោយ

2026/02/25 04:10:47 pm        355

អត្តពលិកជាតិ-អន្ដរជាតិ ទាំងកម្រិតជំនាញ និងមហាជនជិត ៤០ប្រទេសហើយ ដែល​ចុះ​ឈ្មោះ​រួច​រាល់ ត្រៀមចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្ត​ព្រះសីហនុ ​នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមការឲ្យដឹងពីលោក សែម ផល្លា នាយក​បច្ចេក​ទេសគណៈកម្មការម៉ារ៉ាតុង អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោកថា មកទល់ពេលនេះ មានអត្តពលិកជាតិ និងអន្ដរជាតិប្រមាណ ២ពាន់នាក់ មកពី ៣៩​ប្រទេស ដែលបានចុះឈ្មោះចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ នាចុងខែមីនាខាងមុខ នៅតំបន់ឆ្នេរអូឈើទាល ស្របពេលគណៈកម្មការរៀបចំ គ្រោងនឹងពង្រីកតម្រាយផ្លូវរត់តាមឆ្នេរបន្ថែមទៀត ដើម្បីឲ្យអ្នកចូលរួមកាន់តែមានអារម្មណ៍ស្រស់ស្រាយ ជាមួយបរិយាកាសដ៏ស្រស់បំព្រង ជាមួយការរត់តាមឆ្នេរស្អាតពិភពលោកនេះ។

យ៉ាងណាមិញទម្រាំដល់ថ្ងៃព្រឹត្តិការណ៍មកដល់ លោកសង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងអ្នកទាក់ទាញអ្នកចូលរួមកើនដល់ ៣ពាន់នាក់ ឬលើសនេះ ដ្បិតជាទម្លាប់ ពេលកៀកថ្ងៃរត់ ទើបមានការសម្រុះឈ្មោះច្រើន ពិសេសប្រជាពលរដ្ឋខ្មែរ។ អាស្រ័យហេតុនេះ លោកបានសំណូមពរដល់អត្តពលិកទាំងអស់ រុះរាន់ចុះឈ្មោះឲ្យបានលឿន ដើម្បីងាយស្រួលដល់គណៈកម្មការ ក្នុងការរៀបចំសម្ភារជូន ក៏ដូចជាជួយសម្រួលដល់ការងាររៀបចំមួយចំនួនផងដែរ។

ទន្ទឹមជាមួយគ្នា លោក សែម ផល្លា ក៏បានជូនដំណឹងដល់អ្នកចូលរួមទាំងផងដែរថា ឆ្នាំនេះ គណៈកម្មការរៀបចំនឹងរៀបចំផ្លូវរត់តាមឆ្នេរសមុទ្រកាន់តែវែងជាងមុន ក្នុងគោលបំណងសម្រួលដល់បញ្ហាចរាចរណ៍ ដោយប្ដូរគោលដៅរត់កាត់ក្រុង មករត់ច្រើនតាមបណ្ដោយឆ្នេរ។ ម្យ៉ាងការបន្លាយផ្លូវរត់តាមឆ្នេរនេះ ក៏ជាការលើកកម្ពស់ការផ្សព្វផ្សាយពីតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ព្រមទាំងធ្វើឲ្យអត្តពលិក កាន់តែរីករាយជាមួយទេសភាព និងបរិយាកាសសមុទ្រធម្មជាតិដ៏វែងនេះផងដែរ។

គួរដឹងថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំលើកដំបូង នៅឆ្នាំ២០១២ ក្រោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមានការគាំទ្រពីអាជ្ញាធរខេត្ត ដើម្បីលើកកម្ពស់ការការពារបរិស្ថាន ផ្សារភ្ជាប់ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍។ លើសពីនេះ រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍នេះ ក៏តែងផ្សារភ្ជាប់ជាមួយសកម្មភាពសប្បុរសធម៌ តាមរយៈការបរិច្ចាគជួយដល់កុមារក្រីក្រ មន្ទីរពេទ្យ អង្គការដៃគូ និងជនរងគ្រោះដោយសារគ្រាប់មីនជាដើម៕ អត្ថបទ លី ឈុនឡា




អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm