មនុស្ស ៨នាក់ស្លាប់ក្នុងការបាញ់ផ្លោងរបស់រុស្ស៊ីលើផ្សារទំនើបក្នុងរដ្ឋធានីគីវ​

2022/03/22 08:59:43 pm        3.6 K

​អ៊ុយក្រែន៖ យោធា​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​បាន​វាយប្រហារ​ទៅលើ​ផ្សារ​ទំនើប​មួយ​នៅ​ជាយក្រុងនៃ​រដ្ឋធានី​គី​វ​របស់​អ៊ុយ​ក្រែ​ន ដោយសារតែ​ផ្សារ​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ប្រើប្រាស់​ដើម្បី​រក្សាទុកគ្រាប់​រ៉ុក្កែត​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​ឧត្ដមសេនីយ៍ Igor Konashenkov បាន​ចោទ​ប្រកាន់​កាលពី​ថ្ងៃ​ចន្ទ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​ប្រើប្រាស់​ផ្សារ​ទំនើប​ដើម្បី​ផ្ទុក​ឧបករណ៍​បាញ់​រ៉ុក្កែ​ត និង​គ្រាប់​រ៉ុក្កែត​ដែល​ប្រើ​សម្រាប់​បាញ់​ផ្លោង​លើ​ទាហាន​រុស្ស៊ី​។​ យោង​តាម​មន្ត្រី​សង្គ្រោះ​បន្ទាន់​អ៊ុយ​ក្រែ​ន​និយាយ​ថា​ មជ្ឈមណ្ឌល​លក់ទំនិញ​ក្នុង​ក្រុង Podil មាន​ប្រជាជន​រស់នៅ​ច្រើន​ត្រូវ​បាន​បំផ្លាញ​ បន្ទាប់ពី​ត្រូវ​បាន​វាយប្រហារ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ ដោយ​ការ​បាញ់​ផ្លោង​បណ្តាល​ឲ្យ​មនុស្ស​ ៨​នាក់​ស្លាប់​។ យោធា​រុស្ស៊ី​និយាយ​ថា ខ្លួន​នឹង​បន្ត​ប្រើប្រាស់​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេងទំនើប ដើម្បី​វាយប្រហារ​គោលដៅ​នានា​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​លោក Konashenkov បាន​និយាយ​ថា មី​ស៊ី​ល​ល្បឿន​​លឿន​ជាង​សំឡេង ​Kinzhal បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​របស់​វា ​ក្នុង​ការ​បំផ្លាញ​គ្រឿង​បរិក្ខារ​ការពារ​ពិសេស​ដែល​រឹងមាំ​។

លោក​និយាយ​ថា មី​ស៊ី​ល Kinzhal ត្រូវ​បាន​ប្រើប្រាស់​កាលពី​ថ្ងៃ​សុក្រ ដើម្បី​វាយប្រហារ​ឃ្លាំង​អាវុធ​សម័យ​សូ​វៀត សម្រាប់​ការ​រក្សា​ទុក​មី​ស៊ី​ល​នៅ​ជិត​ទីក្រុង Deliatyn ជា​លើក​ដំបូង​ដែល​អាវុធ​ថ្មី​នេះ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ប្រយុទ្ធ​។ វា​ក៏​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ការវាយប្រហារ​លើ​ឃ្លាំង​ផ្ទុក​ប្រេងឥន្ធនៈ​នៅ​ក្រុង Kostiantynivka ក្បែរ​កំពង់ផែ​សមុទ្រ​ខ្មៅ​កាលពី​ចុង​សប្តាហ៍​។ មី​ស៊ី​ល Kinzhal ជា​អាវុធ​មួយ​ប្រភេទ​ក្នុងចំណោម​សព្វាវុធ​ល្បឿន​លឿន​ជាង​សំឡេង ត្រូវ​បាន​ផលិត​ឡើង​ដោយ​រុស្សី​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ​ដែល​បាញ់​បាន​ក្នុង​ចម្ងាយ ២,០០០​គីឡូម៉ែត្រ ហើយ​ហោះ​ក្នុង​ល្បឿន ១០​ដង​នៃ​ល្បឿន​សំឡេង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1023
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        511
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm