រដ្ឋសភាកម្ពុជា ជួយសម្របសម្រួល តភ្ជាប់សភាបារាំង និងCDC ដើម្បីធ្វើការ​រួមគ្នា​លើ​ការងារ​ពាក់​ព័ន្ធ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម

2026/02/25 04:50:17 pm        228

ក្នុងជំហានថ្មីមួយនៃការពង្រឹងទំនាក់ទំនងទ្វេភាគី គណៈប្រតិភូក្រុមមិត្តភាពសភាបារាំង-កម្ពុជា បាន​ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បី​កំណត់​ទិស​ដៅ​យុទ្ធសាស្ត្រក្នុងការទាក់ទាញវិនិយោគិនបារាំងមកកាន់កម្ពុជា ឱ្យស្របតាម​បរិបទ​នៃ​កិច្ច​សហ​ប្រតិបត្តិការសភា និងការត្រៀមខ្លួន​ធ្វើ​ជាម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​អន្តរជាតិធំ​ៗ​នា​ពេល​ខាង​មុខនេះ​។

ជំនួបពិភាក្សាការងារ ដែលផ្ដោតសំខាន់លើការវិនិយោគសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម រវាង ឯកឧត្តម Thomas Lam ប្រធានក្រុមមិត្តភាពសភាបារាំង-កម្ពុជា និង ឯកឧត្តម សួន សុផល អគ្គ​លេខាធិការ​រង​នៃគណៈកម្មាធិការវិនិយោគកម្ពុជា អាចដំណើរការ​និង​លេច​ចេញ​ជា​រូប​រាង​ផ្លែ​ផ្កា​នៅ​​ពេ​លនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់រដ្ឋសភាកម្ពុជា ដែលជាស្ពាន​តភ្ជាប់​ជា​អ្នក​សម្រប​សម្រួល ក្នុងការប្រើប្រាស់ទំនាក់ទំនងល្អជាមួយសភាបារាំង ដើម្បីបើកផ្លូវឱ្យ​មាន​ការ​ជឿ​ទុក​ចិត្ត ដែលជាគ្រឹះមិនអាចខ្វះបានរបស់អ្នកវិនិយោគ។ រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំ​របស់​សម្ដេច​មហា​រដ្ឋសភាធិកាធិបតី ឃួន សុដារី ក្នុងស្មារតីតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាជាធំ រដ្ឋសភាបានបង្ហាញពីឆន្ទៈក្នុងការគាំទ្ររាល់ក្របខ័ណ្ឌច្បាប់ និងគោលនយោបាយទាំងឡាយណាដែលបម្រើឱ្យផលប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ភាគីបារាំងតាមរយៈ ឯកឧត្តម Thomas Lam ប្រធានក្រុមមិត្តភាពសភាបារាំង-កម្ពុជា នៅចំពោះមុខថ្នាក់ដឹកនាំ CDC បានបង្ហាញសញ្ញាវិជ្ជមាន និងអបអរសាទរចំពោះវឌ្ឍនភាពរបស់កម្ពុជា។ ក្នុងនាមជាតំណាងស្ថាប័ននីតិប្បញ្ញត្តិបារាំង ឯកឧត្តមបានប្តេជ្ញាចិត្ត បន្តទាក់ទាញធុរកិច្ចបារាំងលើវិស័យកសិឧស្សាហកម្ម, យានយន្ត, អេឡិចត្រូនិក, សុខាភិបាល និងភស្តុភារកម្ម មកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះភាគីបារាំងក៏បាន សន្យាជំរុញឱ្យក្រុមហ៊ុនបារាំងចូលរួមយ៉ាងសកម្មក្នុង "វេទិកាវិនិយោគ និងធុរកិច្ច" ដែលនឹងត្រូវរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ។

ក្នុងនាមជាសេនាធិការច្រកចេញចូលតែមួយសម្រាប់វិនិយោគ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា បានរំលេចនូវចំណុចខ្លាំងផ្នែកបច្ចេកទេស និងការលើកទឹកចិត្តរបស់កម្ពុជាចំពោះវិនិយោគិនបរទេសទាំងអស់ ដោយ កម្ពុជាបានដាក់ចេញនូវយន្តការវិនិយោគដែលមានការបត់បែន និងឆ្លាតវៃ ដើម្បីធានាបាននូវឧត្តមភាពប្រកួតប្រជែង , ចំពោះយន្តការសន្ទនា EU-Cambodia, CDC បានរំលឹកពីប្រសិទ្ធភាពនៃយន្តការសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-សហភាពអឺរ៉ុប ដែលបានប្រព្រឹត្តទៅចំនួន ៣ លើករួចមកហើយ ដើម្បីធានាថារាល់កង្វល់របស់វិនិយោគិនបារាំងត្រូវបានដោះស្រាយ ជាមួយគ្នានេះ CDC ក៏បានស្នើឱ្យក្រុមមិត្តភាពសភាទាំងពីរជួយជំរុញទំនាក់ទំនងរវាង "ធុរជន និងធុរជន" (B2B) ឱ្យកាន់តែស្អិតល្មួត។

សូមរំលឹកឡើងវិញថា ជំនួបរវាងក្រុមមិត្តភាពសភាបារាំងកម្ពុជានិងថ្នាក់ដឹកនាំ cdc ដែលមានការសម្របសម្រួលពីរដ្ឋសភាកម្ពុជា នៅពេលនេះ បានសបញ្ជាក់ឱ្យឃើញពីសង្គតិភាពរវាង ស្ថាប័ននីតិប្បញ្ញត្តិ (សភាទាំងពីរ) ដែលជាអ្នកសាងសង់ស្ពានមិត្តភាព និង ស្ថាប័ននីតិប្រតិបត្តិ (CDC) ដែលជាអ្នករៀបចំគ្រឹះបច្ចេកទេស។ កិច្ចសហការត្រីភាគីនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា-បារាំង ឱ្យឈានដល់កម្រិតថ្មីមួយទៀត ជាពិសេសក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ខាងមុខនេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm