ក្រសួងឧស្សាហកម្មកំពុងរៀបចំបច្ចេកវិទ្យាសម្លាប់មេរោគ ដើម្បីសុវត្ថិភាពចំណីអាហារ និង​ការ​នាំ​ចេញ

2026/02/25 06:24:15 pm        153

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​និង​កំពុង​រៀប​ចំ​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្លាប់​មេរោគ E-beam និង Nuclear ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការ​នាំ​ចេញ​ផលិត​ផលរបស់កម្ពុជា ចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​នៅ​ក្នុង​សន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅ​ថ្ងៃ​ទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ជុំវិញបញ្ហាសុវត្ថិភាព ម្ហូបអាហារនេះ គឺ​ជា​ការ​បារម្ភ​មួយ​យ៉ាង​ធំ ​ទាក់ទងបញ្ហាសុខភាពសាធារណៈ និងការពង្រឹងខ្លួន​នៃ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ផង​ដែរ ដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់ និងបង្កើតនូវដំណោះស្រាយ​ដោយ​និរន្តរភាព​ដូច​ជា ការគ្រប់គ្រងសំណល់ និងការកែច្នៃ រូបធាតុ ដែលឆ្លើយតប​ទៅ​នឹង​បញ្ហា​បរិស្ថាន​។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ និង​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​នាំ​ចេញផលិតផលរបស់ កម្ពុជា ក្រសួងបាននិងកំពុងរៀបចំប្រព័ន្ធសម្លាប់មេរោគ E-beam និងNuclear ក្នុងគោលដៅជំរុញការប្រើ ប្រាស់បច្ចេកវិទ្យានេះ ឱ្យមានតម្លាភាព ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​សន្តិសុខចំណីអាហារ និងវិស័យផ្សេងៗទៀតឱ្យរីកចម្រើនបានឆាប់រហ័ស ជួយដល់​ការ​ពង្រីក​​ខ្លួនក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ក្រៅពីនេះប្រព័ន្ធសម្លាប់មេរោគ ក៏ត្រូវប្រើ​ប្រាស់​លើ​ឧបករណ៍​វេជ្ជសាស្ត្រ, វិស័យឧស្សាហកម្ម, ការបង្កើនសុវត្ថិភាពចំណីអាហារ, ឬជំរុញការ​កែច្នៃ​រូប​ធាតុ​នោះ​ទេ ដោយបច្ចេកវិទ្យាទាំងនេះមានសក្ដានុពលធំធេង និងអាចជំរុញវិស័យ ពាក់ព័ន្ធ​ផ្សេង​ៗ​ឱ្យ​រីកចម្រើនបានឆាប់រហ័ស។ 

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមណ្ឌលនវានុវត្តន៍ មាន​មុខ​ងារ​ផ្តល់ដំណោះស្រាយបច្ចេកទេស និងជួយដល់វិស័យឧស្សាហកម្ម សហគ្រាសធុនមីក្រូ តូច និង​មធ្យម ឱ្យមានសមត្ថភាព ប្រកួតប្រជែងទីផ្សារក្នុងតំបន់ និងអន្តរជាតិ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ-​ដំណាក់កាលទី១ បច្ចុប្បន្នវិទ្យាស្ថានមួយនេះ មានកិច្ច​សហប្រតិបត្តិការ​អនុវត្ត​គម្រោង​មួយ​ចំនួនលើ​ការគ្រប់គ្រងគុណភាព និងស្តង់ដាសុវត្ថិភាពអាហារ សម្រាប់​សហគ្រាស​ធុន​តូច ​និងមធ្យម និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី


រូបតំណាង

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        36
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        133
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm