ភ្ញៀវទេសចរចាប់ផ្តើមកក់កញ្ចប់ទេសចរណ៍ ត្រៀមដើរកម្សាន្តថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

2022/03/22 09:03:52 pm        912

ភ្នំពេញ៖ បើតាមមន្ត្រីជំនាញ នៃក្រសួងទេសចរណ៍ ក៏ដូចបណ្តាក្រុមហ៊ុនការីទេសចរណ៍ បានឱ្យដឹងថា នៅក្នុងអំឡុងពេលនេះ មានភ្ញៀវទេសចរនៅក្នុងស្រុក ចាប់ផ្តើមនាំគ្នាទៅកក់ទិញកញ្ចប់ទេសចរណ៍ក្នុងតម្លៃពិសេស ពីតាមក្រុមហ៊ុនការីទេសចរណ៍ ដើម្បីត្រៀមដើរកម្សាន្តនៅក្នុងអំឡុងថ្ងៃសំរាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ដឹកជញ្ជូន និងមគ្គុទេសទេសចរណ៍ នៃ​ក្រសួង​ទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី២២ ខែមីនានេះថា នៅក្នុងអំឡុងពេល​ប្រេង​សាំង​កំពុងឡើងថ្លៃ​ដោយ​សារវិបត្តិសង្គ្រាម អ៊ុយក្រែន និងរ៉ុស្ស៊ី ចលនាភ្ញៀវទេសចរ​ក្នុងស្រុកចេញ​ដើរ​កម្សាន្ត​ហាក់​មិនមាន​ការ​ថមថយ​ខ្លាំងនោះទេ ហើយនៅក្នុងអំឡុងថ្ងៃឈប់សំរាក​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នៅពាក់​កណ្តាល​ខែមេសានេះ យើងរំពឹងថា ចលនា​ទេសចរក្នុងស្រុកនឹងមានកំណើន​ឡើង​ខ្ពស់ ខណៈបច្ចុប្បន្ននេះ មានកន្លែងធ្វើការងារមួយចំនួននិងគ្រួសារខ្លះទៀត​ដែលមាន​សមាជិក​ច្រើន គឺបានទៅកក់ទិញកញ្ចប់​ទេសចរណ៍​តំលៃ​ពិសេស​ដើម្បី​ដើរ​កម្សាន្តថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ខាងមុខនេះ។

លោក បានបន្តថា តាមរយៈការបើកដំណើរការទិដ្ឋាការVisa on Arrival​ ឡើងវិញនេះដែរ យើង​រឹតតែ​រំពឹងថា ភ្ញៀវទេសចរអន្តរជាតិនឹងចូល​មក​ទស្សនា​កម្ពុជា​ថែមទៀត ខណៈតាមច្រកព្រំដែន​ក៏​មានការ​លើកលែង​ការធ្វើចត្តាឡីស័ក ​មិនធ្វើតេស្តតាមដានកូវីដ ៧២ម៉ោងមុនជាដើម។

បើតាមកត់សំគាល់ពី លោក ធួន ស៊ីណាន​ ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិច ប្រចាំនៅ​កម្ពុជាថា នៅក្នុងអំឡុងពេលនេះ ​ក្រុមហ៊ុនការីទេសចរណ៍នានា ចាប់ផ្តើមទទួលបានការកក់​កញ្ចប់​ទេសចរណ៍ជាបណ្តើរៗ​ ដើម្បីត្រៀមដើរកម្សាន្តក្នុងស្រុក ​ ប៉ុន្តែមិនទាន់មានច្រើននៅឡើយទេ និង​មានបើកអោយភ្ញៀវមកកក់ជាបន្តបន្ទាប់រហូតថ្ងៃឈប់សំរាក​បុណ្យចូលឆ្នាំថ្មី។

លោក ហូ វណ្ឌី អ្នកជំនាញទេសចរណ៍ ក៏បានអំពាវនាវ​ទេសចរ​ក្នុងស្រុកគួររួមគ្នាលើកវិស័យ​ទេសចរណ៍​ ដើរកម្សាន្តតាមកញ្ចប់ទេសចរណ៍​ ដើម្បីទទួល​បាន​អត្ថប្រយោជន៍ និង​ការ​ស្គាល់ភូមិសាស្ត្រទឹកដីកម្ពុជាយើង​បានច្បាស់។

បើតាមការឱ្យដឹងពីក្រសួងទេសចរណ៍​ នៅពេលនេះ រដ្ឋបាលរាជធានី-ខេត្តបាន​នឹង​កំពុងរៀបចំផែន​ការក្នុងការទាក់ទាញភ្ញៀវទេសចរសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ដូចជាការរៀបចំ​ព្រឹត្តិការណ៍ ​ការ​តុបតែង​លម្អ​ ទន្ទឹមគ្នានឹងការពង្រឹងការអនុវត្តវិធានការ ​៣កុំ ​និង៣ការពារ ការ​អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ SOP និងការគ្រប់គ្រងចរន្តភ្ញៀវនៅតាម​គោលដៅ​ដែល​អាចមាន​ការប្រមូលផ្តុំច្រើនផងដែរ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm