អាមេរិក ព្រមានអ៊ុយក្រែន កុំឱ្យប៉ះផលប្រយោជន៍អាមេរិក ក្នុងការវាយប្រហារលើបណ្ដាញថាមពលរុស្ស៊ី

2026/02/25 07:22:32 pm        164

ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហរដ្ឋអាមេរិក លោកស្រី Olha Stefanishyna បាននិយាយកាលពីថ្ងៃអង្គារ (២៤ កុម្ភៈ) ថា រដ្ឋាភិបាលអ៊ុយក្រែន បានទទួលសារផ្លូវការមួយពីក្រសួងការបរទេសសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន លើកំពង់ផែ Novorossiysk របស់រុស្ស៊ី បានប៉ះពាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកាហ្សាក់ស្ថាន។

គួរឱ្យដឹងថា ប្រេងភាគច្រើនរបស់កាហ្សាក់ស្ថាន ត្រូវបានបញ្ជូនទៅកំពង់ផែរុស្ស៊ី Novorossiysk សម្រាប់ការនាំចេញ។ ថ្លែងក្នុងខួបលើកទីបួននៃសង្រ្គាមរបស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី Stefanishyna បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីសារទូតផ្លូវការរបស់ក្រសួងការបរទេសអាមេរិកនោះទេ ដែលត្រូវបានគេហៅថា «កំណត់ទូត» ប៉ុន្តែលោកស្រីបាននិយាយថា សារនោះផ្តោតលើ «ការវាយប្រហារដែលប៉ះពាល់ដល់ផលប្រយោជន៍សហរដ្ឋអាមេរិក» មិនមែនប្រាប់ឱ្យបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ីនោះទេ។

លោកស្រី Stefanishyna បានប្រាប់អ្នកយកព័ត៌មានថា៖ «អ៊ុយក្រែនទទួលបានបានឮពីក្រសួងការបរទេសអាមេរិកថា អ៊ុយក្រែនគួរតែចៀសវាងនូវរវាយប្រហារលើផលប្រយោជន៍អាមេរិក»។ ឯកអគ្គរដ្ឋទូតរូបនេះបន្តថា៖ «សារនេះមិនទាក់ទងនឹងការលើកទឹកចិត្តឱ្យអ៊ុយក្រែនឈប់វាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធា និងថាមពលរបស់រុស្ស៊ីនោះទេ ប៉ុន្តែទាក់ទងនឹងការពិតដែលថាផលប្រយោជន៍សេដ្ឋកិច្ចរបស់អាមេរិក ត្រូវបានប៉ះពាល់នៅទីនោះ»។

លោកស្រីបានសង្កត់ធ្ងន់ថា ហេតុការណ៍នេះបានបង្ហាញយ៉ាងច្បាស់ថា អ៊ុយក្រែនបានបរាជ័យក្នុងការបង្កើតទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធស្រដៀងគ្នានេះជាមួយសហរដ្ឋអាមេរិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីឯករាជ្យភាពរបស់ខ្លួនក្រោយពីការដួលរលំនៃសហភាពសូវៀតមក ហើយលោកស្រី បានប្តេជ្ញាចិត្តក្នុងការផ្លាស់ប្តូររឿងនោះ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        374
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        373
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm