លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កម្មវិធីផ្ដល់អាហារនៅបឋមសិក្សាកំពុងផ្សារភ្ជាប់ទាំងអប់រំ សុខភាព និងកសិកម្ម

2026/02/25 07:22:49 pm        675

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា កម្មវិធី​ផ្ដល់អាហារ​នៅ​តាម​សាលា​បឋម​សិក្សា ​ដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា កំពុងផ្សារភ្ជាប់ទាំងការអប់រំ សុខភាព អាហារូបត្ថម្ភ លើក ស្ទួយកសិកម្មនៅកម្ពុជា ។

លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញ​ទស្សនកិច្ច​ការ​អនុវត្ត​កម្ម​វិធី​ផ្តល់​អាហា​រ​តាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាប​ឋម​សិក្សា​ប្រាសាទ​ជាង​ទង ​ក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងបំណង​ស្វែង​យល់​អំពី​ការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និង​បង្ហាញ​ពី​សមទ្ធិផល នៃការអនុវត្តកម្មវិធី ក៏ដូចជាបង្ហាញអំពីការយក ចិត្ដទុកដាក់​របស់​រាជ​រដ្ឋាភិបាល​លើ​ការអនុវត្ដកម្មវិធីនេះ ដែលរួមចំណែកដល់ការកសាងមូលធនមនុស្ស ជាពិសេស ការយក​ចិត្ដ​ទុកដាក់ខ្ពស់លើសុខភាព និងអំពីអាហារូបត្ថម្ភដល់កុមារនៅតាម សាលា​បឋម​សិក្សា​ក្នុង​តំបន់​មាន អសន្ដិសុខស្បៀង មានភាពក្រីក្រខ្ពស់ និងភាពងាយរងគ្រោះខ្លាំង។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា កម្មវិធីផ្តល់អាហារ​តាម​សាលា​រៀន​ដោយ​ប្រើ​ប្រាស់​កសិផល​ក្នុងសហគមន៍ ជាកម្មវិធីជាជំនួយសង្គម ដែលមិនត្រឹម​តែ​ផ្តល់​អាហារ​ដល់​សិស្ស​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែជាកម្មវិធីពហុវិស័យ ដែលបានផ្សារភ្ជាប់គ្នារវាងការអប់រំ សុខភាព អាហារូបត្ថម្ភ កសិកម្ម និង​ការ​អភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ផងដែរ ។

លោកជំទាវបណ្ឌិត បានបន្តថា កម្មវិធីនេះ ក៏បានជំរុញឱ្យមានការដាំបន្លែក្នុងសាលារៀន និង​ការ​ផលិ​​ត​​អាហារដោយខ្លួនឯង ដែលចូលរួម​បង្កើនបំណិនជីវិតសម្រាប់សិស្សានុសិស្ស បង្កើន​សុវត្ថិភាព​ស្បៀង ភាពធន់សម្រាប់គ្រួសារ និងសហគមន៍ ។

លោក កា វណ្ណេត នាយកសាលាបឋមសិក្សាប្រាសាទជាងទង បានឲ្យដឹងថា សាលានេះ មាន​សិស្ស​សរុប ២៩៣នាក់ ស្រី ១៤០នាក់ ចែកជា៨ថ្នាក់ មានចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៦ ហើយ​បច្ចុប្បន្នសិស្សទាំងអស់ គឺបានទទួលរបបអាហារពេលព្រឹកមួយពេល ដែលបាន​ជួយ​ដល់​ការ​កាត់​បន្ថយការចំណាយរបស់មាតាបិតា និងអាណាព្យាបាលរបស់ពួកគេ ជាពិសេស​ធ្វើ​ឲ្យ​ពួក​គេ​មា​នទម្លាប់ល្អគោរពពេលវេលា និងរបបអាហារូបត្ថម្ភ ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូស​រំលេច​អំពី​តួនាទី​សំខាន់​នៃ​កាអ​នុវត្ដ​កម្ម​វិធី​ដែល​ចូល​រួមកាត់បន្ថយគម្លាតសិក្សា រវាងសិស្សនៅទីប្រជុំជននិងជនបទ ការលើកកម្ពស់សុខភាព និង​អាហារូបត្ថម្ភ ការពង្រឹងបំណិនផ្នែកសង្គមរបស់សិស្ស ការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង និង​ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផងដែរ ខណៈកម្មវិធីផ្ដល់អាហារនេះ កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​សាលា​ជាង​ ១ពាន់ទូទាំងប្រទេស និងមានសិស្សជាង ៣០ម៉ឺននាក់កំពុងទទួលផល៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        372
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        400
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        508

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm