អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃចន្ទបានសាទរក្រុមអ្នកតវ៉ានៅក្នុងទីក្រុង Kherson ត្រូវបានចូលកាន់កាប់ក្នុងភាពក្លាហានរបស់ពួកគេ បន្ទាប់ពីបានប្រឈមមុខទៅនឹងទាហានរុស្ស៊ីដែលបានប្រើប្រាស់កាំភ្លើង ដើម្បីបំបែកបាតុកម្ម។
ក្នុងពេលកើតហេតុកងកម្លាំងរុស្ស៊ីបានបាញ់ឡើងលើអាកាស និងបានបោកគ្រាប់បែកផ្សែងទៅលើក្រុមបាតុករដែលកំពុងស្រែកថា ទៅប្រទេសអ្នកវិញ។ ទីក្រុង Kherson កាលពីដើមខែនេះបានក្លាយជាទីក្រុងធំដំបូងគេ ដែលធ្លាក់ចូលក្នុងការវាយលុករបស់រុស្ស៊ី។ ថ្លែងនៅក្នុងសន្ទរកថាតាមវីដេអូកាលពីយប់ថ្ងៃចន្ទ លោក Zelenskyy និយាយថា យើងបានឃើញទាហានស៊ីឈ្នួលបាញ់សម្លាប់មនុស្សដោយសេរី គឺជាទាសករនៃការឃោសនាដែលជំនួសឲ្យមនសិការរបស់ពួកគេ។
លោក Zelenskyy និយាយថា សង្គ្រាមបានប្រែក្លាយប្រជាជនអ៊ុយក្រែនធម្មតាឲ្យទៅជាវីរបុរស ហើយសត្រូវមិនជឿថាវាជារឿងពិតនោះទេ ខណៈមិនចាំបាច់រៀបចំការតស៊ូ។ អង្គភាពសេវាទំនាក់ទំនង និងព័ត៌មានពិសេសរដ្ឋអ៊ុយក្រែនបានចេញផ្សាយវីដេអូកាលពីថ្ងៃចន្ទ បង្ហាញពីប្រជាជនកំពុងរត់ចេញពីទីលានសេរីភាពក្នុងទីក្រុង Kherson ក្នុងពេលមានសំឡេងបំផ្ទុះគ្រាប់បែកផ្សែង និងការបាញ់កាំភ្លើង៕
អត្ថបទ៖ ប៊ុនថន