ខេត្តកណ្តាល ដាក់ផែនការទាក់ទាញ​វិនិយោគ​បង្កើត​រោងចក្រ​សហគ្រាស​បន្ថែម​ដើម្បី​បង្កើត​ឱកាស​ការងារជូ​នពលរដ្ឋ

2026/02/25 11:00:26 pm        336

នៅថ្ងៃទី២៥ ខែកុម្ភៈនេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល បាន​បើក​សន្និបាត​បូក​សរុប​លទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅអនុវត្តការងារបន្តរបស់ខ្លួននៅឆ្នាំ២០២៦ ហើ​យ​នៅក្នុងឱកាសបើកសន្និបាតនេះ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល បាន​ដាក់​ផែន​ការផ្តល់ការសម្របសម្រួលឲ្យបានល្អ ទាក់ទាញអ្នក​វិនិយោគ​មក​បណ្តាក់​ទុន​បើក​រោង​ចក្រ​សហ​គ្រាសឲ្យបានច្រើនថែមទៀត ដើម្បីបង្កើតឱកាសការងារកាន់តែជូនពលរដ្ឋ។

ឯកឧត្តម ប្រាក់ សារ៉ាត់ ថ្លែងថា ផែនការនៅក្នុងឆ្នាំ២០២៦នេះ ខេត្តនឹង​បង្កើនសកម្មភាព​ផ្តល់​ការ​សម្រប​សម្រួលទាក់ទាញអ្នកវិនិយោគបង្កើតរោងចក្រ សហគ្រាសឲ្យបានកើនលើសឆ្នាំ២០២៥ ដែល​មាន​៥៥រោងចក្រសហគ្រាស ខណៈ ក្នុងខែមករា ឆ្នាំ២០២៦ ខេត្តទាក់ទាញ​បាន​អ្នក​វិនិយោគ​មក​បង្កើតរោងចក្រសហគ្រាសបានចំនួន២គម្រោងរួចហើយ។

ឯកឧត្តម ប្រាក់ សារ៉ាត បន្តថា សម្រាប់អ្នកវិនិយោគ ដែលកំពុងអនុវត្តគម្រោងបង្កើតរោងចក្រ សហ​គ្រាសនោះ គឺខេត្ត នឹងផ្តល់ការសម្រប​សម្រួល​ជំរុ​ញ​ឲ្យ​រោង​ចក្រ​សហ​គ្រាស​បើក​ដំណើរ​ការ​ឲ្យ​បាន​លឿន និងស្របច្បាប់ សំដៅជំរុញបង្កើតឱកាសការងារជូនក្នុងខេត្ត និងក្រៅ​ខេត្ត​ឲ្យ​បាន​ច្រើន​។

ឯកឧត្តម គុយ រតនា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល និងវិទ្យាស្ថានពហុបច្ចេកទេសតេជោ សែន ខេត្តកណ្តាល ជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជនឲ្យបានគ្រប់ៗ ដើម្បីផ្គត់ផ្គង់ពលកម្មជំនាញ ឲ្យស្របតាមសេចក្តីតម្រូវការចាំបាច់ របស់រោងចក្រសហគ្រាស។

លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា មកដល់បច្ចុប្បន្ន ខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន២០៦៣សហគ្រាស ក្នុងនោះរោងចក្រក្នុងវិស័យវាយយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប មានចំនួន២៩៦ ក្រៅពីនេះជាវិស័យវាយណភណ្ឌកាត់ដេរ ១ ៧៦៧សហគ្រាស បាន បង្កើតឱកាសការងារជូន បានមានកម្មករនិយោជិត ២៣ម៉ឺន៥ ៤១៧ នាក់ ក្នុងនោះស្ត្រី ១៥ម៉ឺន ៦០០០នាក់ និងនៅខ្វះកម្មករនិយោគជិតជាច្រើនទៀត ចូលបម្រើការងារ។

ហើយបើតាមលោក ច្រឹង ណារី ប្រធានវិទ្យាស្ថានពហុបច្ចេកទេសតេជោ សែន ខេត្តកណ្តាល ថ្លែងថា បច្ចុប្បន្ន វិទ្យាស្ថាន បានទទួលសិស្ស ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង សញ្ញាបត្រកម្រិតC1 C2 C3 បានប្រមាណជិត ១២០០នាក់ ដោយឡែកការអនុវត្តកម្មវិធីអាហារូបករណ៍ រាជរដ្ឋាភិបាល សម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនក្រីក្រ និងងាយរងហានីភ័យ ចូលរៀនជំនាញកម្រិតសញ្ញាបត្រ C1 បានប្រមាណជិត ១៣៧០នាក់ ហើយបច្ចុប្បន្ន វិទ្យាស្ថានក៏កំពុងបានបន្តចុះផ្សព្វផ្សាយតាមខ្នងផ្ទះ តាមឃុំសង្កាត់ តាមផ្សារ និងទីសាធារណៈនានា ឲ្យរាល់យុវជនចូលរៀនជំនាញវិជ្ជាជីវៈដោយមិនមានការគិតថ្លៃ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm