កម្ពុជាកំពុងខិតខំបង្កើតសម្ព័ន្ធមិត្តជាច្រើន ដើម្បីបើកចំហជើងមេឃលើវិស័យអាកាសចរណ៍

2026/02/25 11:15:24 pm        301

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា កម្ពុជាកំពុងខិតខំបង្កើត និងត្រូវការសម្ព័ន្ធមិត្តច្រើន ដើម្បី​បើក​ចំហជើ​ងមេឃ​លើ​វិស័យ​អាកាស​ចរណ៍​ឱ្យកាន់តែទូលំទូលាយទៅ កាន់ពិភពលោក សំដៅទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​មក​ទស្សនា​កម្ពុជា​កាន់តែច្រើន។

ឯកឧត្តម វ៉ាន់ ចន្ទី អគ្គនាយក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាស នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍ស៊ីវិល ក្នុងបទសម្ភាសន៍ជាមួយBTV បានលើក​ឡើង​អំពី​វឌ្ឍនភាព​នៃ​វិស័យ​អាកាស​ចរណ៍ ថាក្រុមហ៊ុនអាកាសចរណ៍ជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដែលមានឈ្មោះថា «អង្គរអ៊ែរ» ប៉ុន្តែចាប់ពី ដើមឆ្នាំ២០២៥ ត្រូវបានធ្វើការផ្លាស់ប្ដូរឈ្មោះពី "កម្ពុជាអង្គរអ៊ែរ" មក "air cambodia"។ ក្រុមហ៊ុន អាកាសចរណ៍ជាតិ មានកាតព្វកិច្ច ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​សម្រប​សម្រួល និងជួយជំរុញដល់ គោលនយោបាយជាតិ។

ឯកឧត្តម បានបញ្ជាក់អំពីការបញ្ជាទិញយន្តហោះប៊ូអ៊ិញបន្ថែមទៀត ចំនួន១០គ្រឿងពីសហរដ្ឋ អាម៉េរិក និងមានលទ្ធភាពជ្រើសរើសបន្ថែមចំនួន១០គ្រឿងទៀត ដែលការ​បញ្ជាទិ​ញយ​ន្ត​ហោះ​ប៊ូ​អ៊ិញ​នេះ ​មិនមែនត្រឹមតែប្រើប្រាស់លើគោលដៅពាណិជ្ជកម្មសុទ្ធសាធទេ ប៉ុន្តែបាន​ជួយ​កម្ពុជា​ច្រើន​ណាស់​លើការ ចរចាពន្ធបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។

ឯកឧត្តម វ៉ាន់ ចន្ទី បានបញ្ជាក់ថា ចំពោះយន្តហោះប៊ូអ៊ិញដែលបានបញ្ជាទិញ គឺត្រូវការរយៈពេល ៥ឆ្នាំ ទើបយើងអាចទទួលបានយន្តហោះយកមកប្រើដែលនៅក្នុងផែនការ គឺយើង​នឹង​ទទួល​បាន​មួយ​គ្រឿង ឬពីរគ្រឿង ដើម្បីយកមកប្រើប្រាស់មុន ដែលភាពយឺតនេះ មិនមែន​មក​ពី​យើង​អត់​សមត្ថ​ភាពទទួលទេ ប៉ុន្តែគឺដោយសារខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនប៊ូអ៊ិញ ព្រោះក្រុមហ៊ុន​មួយ​នេះ មានអ្នកបញ្ជាទិញច្រើននៅលើពិភពលោក៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        7
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        127
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm