អភិបាលខេត្ត​បាត់ដំបង ជំរុញ​អាជ្ញាធរ​ឱ្យ​បង្កើន​ការ​យក​ចិត្តទុកដាក់​ លើ​បញ្ហា​លួច​ឆ្លងដែន

2021/04/27 09:59:58 am        124



បាត់ដំបង ៖ ទោះបី​ស្ថានភាព​ការ​ឆ្លង​ដែន​របស់​ពល​ករ​ខ្មែរ មកពី​ប្រទេស​ថៃ ​តាម​ច្រក​នានា​ជាប់​ខេត្តបាត់ដំបង ​មាន​ការថយចុះ​ ប៉ុន្តែ​អភិបាលខេត្ត​បាត់ដំបង ​បាន​ជំរុញ​ឱ្យ​សមត្ថកិច្ច​ការពារ​ព្រំដែន បង្កើន​ការ​យក​ចិត្តទុកដាក់ ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​លួច​ឆ្លងដែន​ទៅមក​របស់​ពលករ ​ពិសេស​នៅមុន​រដូវចូលឆ្នាំ​នេះ​។


ក្នុងពេល​ចុះ​ពិនិត្យមើល​ស្ថានភាព​ការធ្វើ​ច​ត្តា​ឡី​ស័ក ​របស់​ពលករ ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន ​កាល ពីថ្ងៃទី​១៦ ខែកុម្ភៈ ​​ម្សិលមិញ ​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ​បាន​ជំរុញ​ឱ្យ​កងកម្លាំង​សមត្ថកិច្ច​ការពារ ​ព្រំដែន បង្កើន​ការ​ត្រួតពិនិត្យ ចំពោះ​ការ​លួច​ឆ្លងដែន​ខុសច្បាប់​របស់​ពលករ ខណៈ​កម្ពុជា ​កំពុង​មានការ ឆ្លង​រាលដាល​ខ្លាំង​ក្នុង​សហគមន៍ ​នៃ​ជំងឺ​កូ​វីដ​១៩ និង​នៅមុន​រដូវ​បុណ្យចូលឆ្នាំ ​ពិសេស​ត្រូវ​បន្ត​ស្វែងរក ចាប់ខ្លួន​ពួក​មេខ្យល់ ​ដែល​នៅតែ​ញុះញង់​ពលករ​ឱ្យ​លួច​ឆ្លងដែន​ខុសច្បាប់ ​ទាំង​ទៅ និង​មកពី​ប្រទេស​ថៃ នោះ​។


ឯកឧត្ដម បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ស្រុក​ថ្មគោល និង​ស្រុក​ប​វេ​ល រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែម ទៀត ​ដោយសារ​កំណើន​ពលក​រ ​រស់នៅក្នុង​ស្រុក​ទាំងពី​រ​នេះ ​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​ ពីមួយថ្ងៃ​ទៅ មួយថ្ងៃ ខណៈ​នៅ​ស្រុក​មោងឫស្សី ​បង្កើន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដល់​បី​កន្លែង​។​

​ទន្ទឹមនឹង​ការបន្ថែម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នេះ ឯកឧត្តម បានដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​គិតគូរ​ឱ្យបាន ខ្លាំងក្លា​ចំពោះ​បញ្ហា​អនាម័យ ភ្លើងអគ្គិសនី និង​ផ្ដល់​របប​អាហារ​ឲ្យ​បាន​គ្រប់គ្នា ព្រមទាំង​ត្រូវ​រឹតបន្តឹង​ការធ្វើ ច​ត្តា​ឡី​ស័ក​របស់​ពលករ និង​ផ្សព្វផ្សាយ​អប់រំ អំពី​វិធាន​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដល់​ពួកគេ ឲ្យ​បាន​យល់ដឹង​ច្បាស់ ព្រមទាំង​ច្បាប់ ​ស្តីពី​កូ​វីដ​១៩ និង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​។


អាជ្ញាធរ​ស្រុក​ជាប់​ព្រំដែន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន ស្ថានភាព​ធ្វើ​ច​ត្តា​ឡី​ស័ក​ ក្នុងស្រុក​ជាប់​ព្រំដែន មាន​សភាព​ធូរស្រាល​បន្តិច​ហើយ ព្រោះ​ពលករ ​ដែល​មាន​លំនៅឋាន​ក្នុង​រាជធានី ខេត្ត ស្រុក និង​ក្រុង ផ្សេងៗ ត្រូវ​បញ្ជូន​ទៅតាម​គោលដៅ​របស់​ពួកគេ​។


របាយការណ៍​របស់​រ​ដ្ឋ​បាល​ខេត្តបាត់ដំបង​ បាន​បង្ហាញថា​ ចាប់ពី​ថ្ងៃទី​៧ ខែមីនា​នេះ អាជ្ញាធរខេត្ត បាន​បញ្ជូន​ពលករ​ទៅ​រាជធានី និង​ខេត្ត​ផ្សេងៗ ​ជាង​១០០០​នាក់ និង​បាន​ទទួលយក​ពលករ​មាន​លំនៅ ឋាន​ក្នុង​ខេត្តបាត់ដំបង​ ពី​ខេត្តបន្ទាយមានជ័យ ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​និង​ខេត្ត​ប៉ៃលិន ជាង​២០០០​នាក់ ខណៈ​បច្ចុប្បន្ន មាន​ពលករ ចំនួន​ជាង​៤​ពាន់​នាក់ ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​មណ្ឌល​នានា​ក្នុង​ខេត្ត​៕


​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        207
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        102
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        221

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm