ក្នុងខែកុម្ភៈ សមត្ថកិច្ចថៃ ចាប់បញ្ជូនពលករខ្មែរជាង ៥ពាន់នាក់មកវិញ តាមច្រកខេត្តបាត់ដំបង

2022/03/22 09:30:56 pm        1.1 K

បាត់ដំបង៖ ក្នុងរយៈពេលពេញមួយខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចថៃ បានចាប់បញ្ជូនពលករខ្មែរជាង ៥ពាន់នាក់មកវិញ តាមច្រកព្រំដែននានាក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ខណៈសកម្មភាពបណ្តាញមេខ្យល់នាំមនុស្ស ឆ្លងដែនចេញចូលខុសច្បាប់ និងប្រជាពលរដ្ឋលបលួចឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃនៅតែបន្តកើតមាន។

របាយការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ បាន ឱ្យដឹងថា អាជ្ញាធរនិងកងកម្លាំងចម្រុះការពារព្រំដែន បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋ ដែលបម្រុង​ឆ្លងដែន​ខុសច្បាប់ ​ចំនួន២លើក មនុស្ស១១នាក់ ​និង​សមត្ថកិច្ចថៃ បាន​ចាប់​បញ្ជូន​មកវិញ ចំនួន១៦០លើកមនុស្ស៥៦៩៦នាក់។

របាយការណ៍ បានឱ្យដឹងបន្ថែមថា ការល្បាតតាមព្រំដែន វរសេនាតូចនគរបាលការពារព្រំដែន គោកសហការជាមួយកងទ័ពភាគីថៃ និងផ្នែកសឹករងវរសេនាតូច នៃតំបន់ប្រតិបត្តិការសឹករង​បាត់ដំបង ​កងការពារព្រំដែនលេខ៥០២ និង៥០៤ ចំណែកការងារទំនាក់ទំនងព្រំដែន បាន​ជួបប្រជុំជាមួយភាគីថៃ ​ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការល្អ ​និងផ្លាស់ប្តូរព័ត៌មានចំនួន១១លើក។

ចំពោះសភាពការណ៍ប្រជាពលរដ្ឋចេញ-ចូលឆ្លងកាត់ព្រំដែន ​មានអ្នកដំណើរឆ្លងកាត់ច្រកព្រំដែន អន្តរជាតិដូង ​ច្រកព្រំដែនអន្តរជាតិភ្នំដី និងច្រកទ្វារតំបន់ទាំងបី​ (មាន ច្រកអូរអន្លក់ (សួនស៊ុ) អូររំដួល និងច្រក (៤០០) ទាំងចេញ និងចូល សរុបចំនួនជិត១ម៉ឺន៦ពាន់នាក់។

លោក ណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន ​ស៊ួនស៊ុ (អូរអន្លក់) ស្រុកកំរៀង បានឱ្យដឹងថា ​នៅតាមច្រកនេះ​ រំហូរពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ក្នុងមួយ​រយៈពេល ចុងក្រោយនេះ មិនទៀងទាត់ឡើយ ខណៈវិធានការសុខាភិបាលនៅច្រកព្រំដែន​ត្រូវបាន​កែសម្រួល និងរឹតបន្តឹង។

របាយាករណ៍ បានបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញទិសដៅការងារបន្តដោយ បង្កើន​សកម្មភាពល្បាតត្រួតពិនិត្យតាមបន្ទាត់ព្រំដែន ​ដោយរក្សាឲ្យខាងតែបាននូវបូរណភាពទឹកដី និង ​ទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។

លើកកម្ពស់អនុវត្តស្មារតី នៃកិច្ចប្រជុំទ្វេភាគី រវាងរដ្ឋ ​បាលខេត្តបាត់ដំបង និងខេត្តចាន់បុរី និង​រវាងខេត្តបាត់ដំបង និងខេត្តស្រះកែវ ​ដើម្បីសម្រួលដល់ពលករ ​ទៅធ្វើការនៅខេត្តចាន់បុរី។ រដ្ឋបាលខេត្ត ​បានប្ដេជ្ញាជំរុញសកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស​ឲ្យកាន់តែខ្លាំងក្លា​ថែមទៀត ដោយយកចិត្តទុកដាក់ទប់ស្កាត់ ​និងបង្ក្រាបឲ្យមានប្រសិទ្ធភាពក្នុងសកម្មភាព ជួញដូរពលករ​ឆ្លងដែន ​និងចំណាកស្រុកខុសច្បាប់៕ អត្ថបទ៖ នឿត សុភក្ត្រ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm