លោក Putin៖ សត្រូវរបស់ទីក្រុងមូស្គូដឹងថា តើការវាយប្រហារនុយក្លេអ៊ែរលើរុស្ស៊ី អាចបានផលវិញយ៉ាងដូចម្ដេច

2026/02/25 11:49:08 pm        52

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃពុធ (ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា សត្រូវរបស់ទីក្រុងមូស្គូ ប្រហែលជាដឹងថា តើការវាយប្រហារណាមួយលើប្រទេសរុស្ស៊ី ឬកងកម្លាំងរុស្ស៊ីដោយប្រើ «ធាតុផ្សំនុយក្លេអ៊ែរ» អាចត្រូវបានបញ្ចប់ក្នុងលទ្ធផលយ៉ាងដូចម្ដេច។

នេះជាអ្វីដែលលោក Putin កំពុងនិយាយជាមួយទីភ្នាក់ងារសន្តិសុខ FSB ដែលជាទីភ្នាក់ងារមានដើមកំណើតពី KGB របស់សហភាពសូវៀត។

លោក Putin បានថ្លែងបន្ទាប់ពីទីភ្នាក់ស៊ើបការណ៍សម្ងាត់បរទេស SVR របស់រុស្ស៊ី នៅព្រឹកថ្ងៃពុធនេះ បានលើកឡើងពីក្ដីបារម្ភ អំពីអ្វីដែលខ្លួននិយាយថា ជាការផ្ទេរធាតុផ្សំនៃបច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរទៅអ៊ុយក្រែន។

រុស្ស៊ីបានធ្វើបច្ចុប្បន្នភាពគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួននៅឆ្នាំ២០២៤ ដោយកំណត់សេណារីយ៉ូការពារដែលខ្លួននឹងពិចារណាប្រើប្រាស់អាវុធនេះ។ ទីក្រុងមូស្គូបានបញ្ជាក់ថា ខ្លួនបានមើលឃើញអាវុធនុយក្លេអ៊ែរជាមធ្យោបាយមួយ ដើម្បីរារាំងសត្រូវ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ SVR បានចោទប្រកាន់ចក្រភពអង់គ្លេស និងបារាំងថា កំពុងធ្វើការយ៉ាងសកម្ម ដើម្បីផ្តល់អាវុធនុយក្លេអ៊ែរដល់ទីក្រុងគីវ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm