វាយកូនគោល៖ កីឡាការិនីវាយកូនគោលអង់គ្លេស Georgia Hall បានក្លាយជាជើងឯកនៃការប្រកួតកម្មវិធី Saudi Ladies International នៅទីក្រុង Jeddah អារ៉ាប៊ីសាអ៊ូឌីត។

Georgia Hall ដែលនាំមុខគេ ៥ស្ត្រូកមុនឈានដល់ថ្ងៃចុងក្រោយនោះ ធ្វើបានមួយអាន់ឌើផាដើម្បីគ្រងជើងឯក ដោយលទ្ធផលសរុប ១១អាន់ឌើផា។ កីឡាការិនីស៊ុយអែត Johanna Gustavsson និងកីឡាការិនីឆេក Kristyna Napoleaova ធ្វើបានសរុប ៦អាន់ឌើផាដូចគ្នា ខណៈកីឡាការិនីដាណឺម៉ាក Pederson ធ្វើបាន ៥អាន់ឌើផា។ សូមបញ្ជាក់ថា នេះជាជើងឯកលើកទី២ ប៉ុណ្ណោះក្នុងក្របខណ្ឌ European Tour សំរាប់កីឡាការិនីអង់គ្លេស Georgia Hall៕
អត្ថបទ៖នាង សុភាវុធ