ប្រធានាធិបតីម៉ិកស៊ិក បញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦ នឹងមានសុវត្ថិភាព

2026/02/26 12:17:44 am        57

កាលពីថ្ងៃអង្គារ (ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦) ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយថា មាន «ការធានាគ្រប់យ៉ាង» សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦ (2026 FIFA World Cup) ដែលត្រូវរៀបចំនៅក្នុងប្រទេសរបស់លោកស្រី ដោយការអះអាងនេះកើតឡើងបន្ទាប់ពីការចាប់ខ្លួន និងការស្លាប់មេខ្លោងជួញដូរគ្រឿងញៀនដែលម៉ិកស៊ិកចង់បានខ្លួនបំផុត បានបង្កឲ្យមានការបិទផ្លូវ ការដុតបំផ្លាញ និងការប៉ះទង្គិចគ្នាខាងសន្តិសុខ ជាពិសេសនៅក្នុងរដ្ឋ Jalisco។

នៅពេលត្រូវបានសួរថា តើការប្រកួតបាល់ទាត់អន្តរជាតិដ៏ធំបំផុតនេះ ដែលត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកគាំទ្រមកពីជុំវិញពិភពលោកឲ្យទៅទស្សនាការប្រកួតនៅទីក្រុង Mexico ទីក្រុង Monterrey និងរដ្ឋធានី Guadalajara របស់រដ្ឋ Jalisco នឹងបង្កជាហានិភ័យដល់អ្នកទស្សនាដែរ ឬទេ លោកស្រី Sheinbaum បានឆ្លើយថា «មិនមានហានិភ័យអ្វីឡើយ»។

លោកស្រី Sheinbaum បានបញ្ជាក់ថា ស្ថានភាពកំពុងមានភាពប្រក្រតីឡើងវិញ បន្ទាប់ពីសមាជិកក្រុមជួញដូរគ្រឿងញៀន បានធ្វើការវាយប្រហារដោយហិង្សាជាបន្តបន្ទាប់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក បន្ទាប់ពីមានប្រតិបត្តិការចាប់ខ្លួនមេជួញដូរគ្រឿងញៀន លោក Nemesio Oseguera ដែលត្រូវបានគេស្គាល់ថា «El Mencho» ដែលបន្ទាប់មកបានស្លាប់។ លោកស្រី Sheinbaum បានប្រាប់សន្និសីទសារព័ត៌មាននាពេលព្រឹកថា មានការរំខានថ្មីៗជាច្រើន បានកើតឡើងពេញមួយយប់ ប៉ុន្តែបានប្រាប់ថា កងកម្លាំងសន្តិសុខកំពុងធ្វើការ ដើម្បីស្តារសន្តិសុខឡើងវិញ។

សូមបញ្ជាក់ថា ប្រទេសម៉ិកស៊ិកនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតចំនួន ១៣ប្រកួត ក្នុងចំណោម ១០៤ប្រកួតនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ ក្នុងចំណោមការប្រកួតទាំងនេះមាន ៤ប្រកួត ត្រូវបានកំណត់ឲ្យធ្វើនៅទីក្រុង Guadalajara។ ទីក្រុងនេះក៏នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកម្តៅសាច់ដុំមួយចំនួនមុនពេលការប្រកួតបើកដំណើរការផ្លូវការនៅថ្ងៃទី១១ ខែមិថុនា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        7
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm