កុមារស្ថិតក្នុងចំណោមនុស្សស្លាប់ ១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅភាគខាងត្បូងយេម៉ែន

2026/02/26 12:20:04 am        52

យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា មនុស្សយ៉ាងហោច ១៦នាក់ រួមទាំងស្រ្តី និងកុមារ ៨នាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នារវាងរថយន្តក្រុង និងរថយន្តធំ នៅភាគខាងត្បូងប្រទេសយេម៉ែន ។

ក្រុមអាជ្ញាធរ និយាយកាលពីថ្ងៃអង្គារថា ឧបទ្ទេវហេតុគ្រោះថ្នាក់នេះ បានកើតឡើងនៅតំបន់ Lahmar ស្ថិតក្នុងស្រុក Al-Mahfad នៅលើផ្លូវឆ្លងកាត់ដ៏សំខាន់តភ្ជាប់ខេត្ត Abyan និងខេត្ត Shabwa ។

ទីភ្នាក់ងារព័ត៌មាន Anadolu របស់ទួរគី រាយការណ៍ថា កម្លាំងនៃការបុកបណ្តាលឲ្យកើតមានអគ្គិភ័យឆាបឆេះរថយន្តក្រុង ធ្វើឲ្យគ្មានអ្នករស់រាននោះទេនៅក្នុងចំណោមអ្នកដំណើរ ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័យរាយការណ៍ដោយស្រង់សេចក្តីថ្លែងការណ៍ចេញដោយក្រុមន្រ្តីសន្តិសុខថា ឧបទ្ទេវហេតុនេះ បានកើតឡើងដោយសារការជែងគ្នាពុំត្រឹមត្រូវ នៅលើកំណាត់ផ្លូវកោងដ៏គ្រោះថ្នាក់ ខណៈរថយន្តក្រុងប្រើហ្គាស បណ្តាលកើតមានអគ្គិភ័យភ្លាមៗ ធ្វើឲ្យអ្នករាល់គ្នានៅក្នុងរថយន្តរងការឆាបឆេះរហូតដល់ស្លាប់គ្មានសល់នរណាម្នាក់ ។

គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃអង្គារនោះដែរ គឺជាឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សច្រើនបំផុតទី ២ នៅយេម៉ែន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយនិងជាគ្រោះថ្នាក់ដ៏អាក្រក់បំផុត មកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០២៦នេះ ។

កាលពីឆ្នាំមុន មនុស្ស ១៧នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវភ្នំដ៏គ្រោះថ្នាក់ ស្ថិតក្នុងខេត្ត Abyan ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        47
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        47
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm