ស្ថានទូតរុស្ស៊ីព្រមានអំពីហានិភ័យនៃអស្ថិរភាពទីផ្សារថាមពល ដោយសារតែទណ្ឌកម្មរបស់អង់គ្លេស

2026/02/26 12:33:00 am        76

ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងឡុងដ៍ បានព្រមានជាការឆ្លើយតបទៅនឹងកញ្ចប់ថ្មីនៃការរឹតបន្តឹងប្រឆាំង  រុស្ស៊ីថា ទណ្ឌកម្មដែលដាក់ចេញដោយចក្រភពអង់គ្លេសប្រឆាំងនឹងរុស្ស៊ី នាំឲ្យមានអស្ថិរភាពទីផ្សារថាមពលសកល។ 

ស្ថានទូតរុស្ស៊ីបាននិយាយថា៖«ទណ្ឌកម្មថ្មីធ្វើឲ្យប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរប្រេង វិស័យនុយក្លេ  អ៊ែរ ឧស្សាហកម្មឧស្ម័នធម្មជាតិរាវ (LNG) និងពាណិជ្ជករប្រេង។ សកម្មភាពបែបនេះប្រឆាំងនឹងក្រុមហ៊ុនប្រេង និងឧស្ម័នរបស់រុស្ស៊ី នាំឲ្យមានអស្ថិរភាពទីផ្សារថាមពលសកល និងទីបំផុតប៉ះពាល់ដល់អាជីវកម្មអង់គ្លេស និងកាបូបលុយរបស់ពលរដ្ឋអង់គ្លេសធម្មតា។ ការពង្រីកវិធានការរឹតត្បិតដល់អង្គភាពនៃប្រទេសទី៣ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខថាមពលរបស់រដ្ឋនានា នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍សកលខាងត្បូង។  

អ្នកការទូតរុស្ស៊ីបានព្រមានថា៖«ការប៉ុនប៉ងដាក់ទណ្ឌកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ច មិនអាចបង្កើតលទ្ធផលវិជ្ជមានណាមួយឡើយ ជាពិសេសដោយសារតែចក្រភពអង់គ្លេស បានឈប់ធ្វើជាមហាអំណាចសេដ្ឋកិច្ច ឬ 'សិក្ខាសាលានៃពិភពលោក» ។ ស្ថានទូតបានកត់សម្គាល់ថា៖«សេដ្ឋកិច្ចពិភពលោកសម័យទំនើបមិនពឹងផ្អែកលើសេវាកម្មអន្តរការីរបស់ទីក្រុងឡុងដ៍ទេ»។  

បេសកកម្មការទូតរុស្ស៊ីនេះ បានសង្កត់ធ្ងន់ថា៖«អស់រយៈពេល ៤ឆ្នាំ ជាប់ៗគ្នា ការអះអាងម្តងហើយម្តងទៀតអំពីការដួលរលំសេដ្ឋកិច្ចរបស់រុស្ស៊ីដែលកំពុងខិតជិតមកដល់ កាន់តែឃ្លាតឆ្ងាយពីការពិត។ សេដ្ឋកិច្ចរុស្ស៊ី បានបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការសម្របខ្លួន ខណៈដែលវិធានការដាក់ទណ្ឌកម្មដ៏រង្គោះរង្គើរបស់លោកខាងលិច កាន់តែមានភាពស្មុកស្មាញ និងគ្មានប្រសិទ្ធភាព»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm