អ៊ីរ៉ង់បដិសេធការអះអាងអំពីមីស៊ីល និងនុយក្លេអ៊ែរ ក្រោយលោក Trump ចោទថា មានមហិច្ឆតាអាក្រក់

2026/02/26 01:22:37 am        66

នៅថ្ងៃពុធ (ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ប្រទេសអ៊ីរ៉ង់បានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិក អំពីកម្មវិធីមីស៊ីលរបស់ខ្លួន ដោយចាត់ទុកថា ជា «និយាយការកុហកទាំងស្រុង» បន្ទាប់ពីប្រធានាធិបតី Donald Trump បានលើកឡើងថា ទីក្រុងតេអេរ៉ង់កំពុងអភិវឌ្ឍមីស៊ីលដែលអាចវាយប្រហារដល់សហរដ្ឋអាមេរិក។

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោក កាលពីថ្ងៃអង្គារ លោក Trump បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាមាន «មហិច្ឆតានុយក្លេអ៊ែរដ៏អាក្រក់» ខណៈដែលទីក្រុងវ៉ាស៊ីនតោនបង្កើនសម្ពាធ ដោយការដាក់ពង្រាយកម្លាំងយោធាយ៉ាងច្រើន នៅជុំវិញឈូងសមុទ្រពែរ្ស។

គូសត្រូវទាំង២ គ្រោងនឹងជួបគ្នា សម្រាប់កិច្ចចរចាជុំទី៣ នាថ្ងៃព្រហស្បតិ៍ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាកិច្ចប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាឈានដល់ដំណោះស្រាយការទូត។

នៅមុនកិច្ចចចារនេះកើតឡើង លោក Trump បានអះអាងថា ទីក្រុងតេអេរ៉ង់ «បានអភិវឌ្ឍរួចហើយនូវមីស៊ីលដែលអាចគំរាមកំហែងដល់អឺរ៉ុប និងមូលដ្ឋានរបស់យើងនៅក្រៅប្រទេស ហើយពួកគេកំពុងធ្វើការ ដើម្បីផលិតមីស៊ីលដែលនឹងអាចទៅដល់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ»។

លោកបាននិយាយថា អ៊ីរ៉ង់ចង់ «ចាប់ផ្តើមគ្រប់យ៉ាងជាថ្មី» ជាមួយនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយកំពុងក្នុងដំណាក់កាល «ដែលបន្តមហិច្ឆតានុយក្លេអ៊ែរដ៏អាក្រក់របស់ពួកគេម្តងទៀត»។

ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei នៅថ្ងៃពុធនេះ បានបដិសេធការអះអាងទាំងនោះ ដោយមិនបានលើកឡើងអំពីលោក Trump ដោយផ្ទាល់នោះទេ។ លោកបានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «អ្វីក៏ដោយដែលពួកគេកំពុងចោទប្រកាន់ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ ហើយនិងចំនួនអ្នកស្លាប់ និងរបួស ក្នុងអំឡុងពេលមានភាពចលាចលកាលខែមករា គឺគ្រាន់តែជាការនិយាយឡើងវិញនូវពាក្យសម្ដីកុហកទាំងស្រុងប៉ុណ្ណោះ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        243
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        285
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        264

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm