កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំបណ្តាញវិទ្យាស្ថានសន្តិសុខ និងការពារជាតិអាស៊ាន លើកទី១៥

2022/03/22 10:30:51 pm        89

សៀមរាប៖ បណ្តាញវិទ្យាស្ថានសន្តិសុខ និងការពារជាតិអាស៊ាន (NADI) បានបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ របស់ខ្លួន និងកិច្ចប្រជុំចង្អៀតលើកទី៦ កាលពីម្សិលមិញ នៅខេត្ដសៀមរាប ក្រោមមូលបទ (ការរំឭកខួបលើកទី១៥ នៃបណ្ដាញវិទ្យាស្ថានសន្តិសុខ និងការពារជាតិអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះ មានការចូលរួមពីបណ្តាស្ថាប័ន និងវិទ្យាស្ថានការពារជាតិ និងសន្តិសុខ នៃប្រទេស​ជា​សមាជិកអាស៊ាន ចំនួន១៣ស្ថាប័ន ដោយរួមទាំងវិទ្យាស្ថានចក្ខុវិស័យអាស៊ីផងដែរ។

លោកជំទាវឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករងអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការ បរទេស និងជានាយកអង្គភាពសេនាតេជោ ​ដែលដឹកនាំកិច្ចប្រជុំនេះ ​បានឱ្យដឹងថា NADI គឺជា​បណ្តាញវិទ្យាស្ថានស្រាវជ្រាវ ​នៃប្រទេសសមាជិកអាស៊ាន ​ទាំង១០ ដែលត្រូវបានបង្កើត​នៅ​ឆ្នាំ២០០៧ ​ដើម្បីប្រមូលផ្តុំអ្នកវិភាគគោលនយោបាយ ដែលមានឯកទេសលើបញ្ហាការពារជាតិ និង​សន្តិសុខ អ្នក​សិក្សាស្រាវជ្រាវ​លើ​កិច្ចសហប្រតិបត្តិការការពារជាតិ ​និងសន្តិសុខ និង​មន្ត្រី​ការពារ​ជាតិ ​រួមគ្នាសិក្សាស្រាវជ្រាវ ​ស្វែងរកដំណោះស្រាយលើបណ្តា​បញ្ហា​ប្រឈម​ផ្នែកសន្តិសុខ ដែល​បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន​ និងរដ្ឋមន្ត្រីការពារជាតិអាស៊ាន។

លោកជំទាវ បានបន្ដថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ ​នឹង​ពិភាក្សាផ្តោត​លើប្រធាន​បទសំខាន់ៗ រួមមាន៖ ការវាយតម្លៃលើវឌ្ឍនភាព ​និងសមិទ្ធផលរបស់ NADI ​ក្នុងរយៈពេល១៥ឆ្នាំកន្លងមក។

លោកជំទាវឧត្ដមសេនីយ៍ឯក បានបញ្ជាក់ថា ដោយឡែក កិច្ចប្រជុំចង្អៀតលើកទី០៦ នឹងមានការ ផ្លាស់ប្តូរទស្សនៈ ក៏ដូចជាចក្ខុវិស័យក្នុងចំណោមស្ថាប័នទាំង១៣របស់NADI លើបរិបទ នៃការ​ការពារ​ជាតិ ​និងសន្តិសុខ​សហសម័យ​ និងការឆ្លើយតបទៅ​នឹងបញ្ហាប្រឈមរួមគ្នា ជាពិសេស​ការ​ពង្រឹងកិច្ចសហប្រតិ បត្តិការយោធាក្នុងតំបន់ ​ស្របតាមមូលបទរបស់ ADMM នៅឆ្នាំនេះគឺផ្តោត​សំខាន់​លើការបន្ត ​និងនិរន្តរភាព ក្នុងកិច្ច​ខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន ​និង​ការប្តេជ្ញា​ចិត្តលើកកម្ពស់ភាពជាដៃគូប្រកប​ដោយមិត្តភាព​សម្រាប់សន្តិភាព​ និង​ស្ថិរភាព។

ក្នុងចំណោមយន្តការសន្តិសុខជាច្រើន​ ដែលត្រូវបានដាក់ឱ្យដំណើរការ NADI ​គឺជាយន្តការមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់​ក្នុងការប្រមូលផ្តុំការសិក្សាស្រាវជ្រាវ ​និងទស្សនៈ សម្រាប់​ស្ថាប័ន​ការពារ ជាតិអាស៊ាន។

ជាមួយនឹងទស្សនវិស័យជាសកល និងលទ្ធផលក្នុងតំបន់កិច្ចប្រជុំនេះ​បន្តដើរតួនាទីជា អ្នក​ស្វែងរក​អនុសាសន៍ ទស្សនទាន ​សម្រាប់ការវិភាគ ​ដែល​ជាកម្មវត្ថុ​នៃការពិចារណា ​និងការអនុម័ត ដោយ​ថ្នាក់ដឹកនាំ នៃADSOM និង ADMM ) ៕អត្ថបទ៖ ឈិត សាវី


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        449
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        483
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        625

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm