ការវាយប្រហារយានដ្រូនកើនឡើងនៅជួរមុខថ្មីក្នុងសង្រ្គាមស៊ីវិលស៊ូដង់ បង្កឲ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិលទ្រង់ទ្រាយធំ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ហើយនិងធ្វើឲ្យអន្តរាយកាន់តែខ្លាំងដល់ជម្លោះមួយនេះ ។
ចំណុចកណ្តាលនៃការប្រយុទ្ធគ្នា បានងាកទៅតំបន់ភាគកណ្តាលឈៀងខាងត្បូង Kordofan ចាប់តាំងពីភាគីបង្កសង្រ្គាមទាំង ២ ពង្រឹងការឈរជើងរបស់ពួកគេនៅតាមសមភូមិមុខសំខាន់នៃសង្រ្គាមរយៈពេលជិត ៣ឆ្នាំកន្លងមកនេះ ។
ជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ស្ថិតនៅក្នុងចំណោមសង្រ្គាមស្លាប់ជនស៊ីវិលច្រើនបំផុតនៅអាហ្វ្រិក ហើយនិងគ្មានសញ្ញានៃការបញ្ចប់នោះទេ បើទោះបីជាមានកិច្ចខិតខំស្វែងរកសន្តិភាពដឹកនាំដោយសហរដ្ឋអាមេរិក៏ដោយ ។
ចាប់តាំងពីខែមេសា ឆ្នាំ២០២៣រហូតមក ស៊ូដង់ត្រូវបានរួមរឹតដោយអ្វីដែលអង្គការសហប្រជាជាតិ(UN) ចាត់ទុកថា ជាសង្គ្រាមដ៏ឃោរឃៅរវាងកងកម្លាំង RSF និងកងទ័ពស៊ូដង់ ។
អស់រយៈពេល ១ឆ្នាំកន្លះ កងកម្លាំង RSF បានឡោមព័ទ្ធរដ្ឋធានី al-Fashir របស់រដ្ឋ North Darfur ដែលជាទីក្រុងធំចុងក្រោយរបស់តំបន់នេះ ។
សង្រ្គាមមួយនេះ បានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ និងបង្កើតឲ្យមានវិបត្តិអត់ឃ្លាន និងការផ្លាស់ទីលំនៅដ៏ធំបំផុតរបស់ពិភពលោក ៕