អ៊ីរ៉ង់ចោទអាមេរិកថា បានផ្សព្វផ្សាយការកុហកហួសហេតុ មុនជំនួបទីក្រុងហ្សឺណែវ ខណៈបន្តពង្រីកការគំរាមខាងយោធា

2026/02/26 03:50:13 pm        146

អ៊ីរ៉ង់បានរិះគន់កាលពីថ្ងៃពុធ២៥កុម្ភៈសប្ដាហ៍នេះ ចំពោះយុទ្ធសាស្ត្រដាក់សម្ពាធរបស់លោកDonald Trump មុនកិច្ចពិភាក្សាដ៏សំខាន់នៅទីក្រុងហ្សឺណែវស្តីពីកម្មវិធីនុយក្លេអ៊ែរទីក្រុងតេអេរ៉ង់ ដោយហៅសុន្ទរកថារបស់លោកថាជាការកុហកហួសហេតុ។

លោកTrumpបានបង្ហើបយ៉ាងខ្លីអំពីលទ្ធភាពវាយប្រហារអ៊ីរ៉ង់ក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកទៅកាន់សភាកាលពីថ្ងៃអង្គារ២៤កុម្ភៈសប្ដាហ៍នេះ ដោយនិយាយថាលោកនឹងមិនអនុញ្ញាតឱ្យប្រទេសគាំទ្រភេរវកម្មធំជាងគេបំផុតរបស់ពិភពលោកមួយនេះមានអាវុធនុយក្លេអ៊ែរនោះទេ។

នៅក្នុងសុន្ទរកថារបស់លោក លោក Trump បានចង្អុលបង្ហាញពីការគាំទ្ររបស់ទីក្រុងតេអេរ៉ង់ចំពោះក្រុមសកម្មប្រយុទ្ធ ការសម្លាប់ក្រុមបាតុករ និងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេសនេះ ជាការគំរាមកំហែងដល់តំបន់ និងសហរដ្ឋអាមេរិក។

លោកនិយាយថា អ៊ីរ៉ង់ចង់ចាប់ផ្តើមគ្រប់យ៉ាងជាថ្មី ជាមួយនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយកំពុងស្ថិតក្នុងដំណាក់កាលដែលបន្តមហិច្ឆតានុយក្លេអ៊ែរដ៏អាក្រក់របស់ពួកគេម្តងទៀត។លោកTrumpលើកឡើងថា ទីក្រុងតេអេរ៉ង់កំពុងអភិវឌ្ឍមីស៊ីលដែលអាចវាយប្រហារដល់សហរដ្ឋអាមេរិក។ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានបដិសេធការអះអាងទាំងនោះដោយចាត់ទុកថាជាការកុហកទាំងស្រុង។

ការអត្ថាធិប្បាយរបស់មន្ត្រីអ៊ីរ៉ង់មុនកិច្ចពិភាក្សានៅថ្ងៃព្រហស្បតិ៍នេះ កើតឡើងខណៈអាមេរិកបានដាក់ពង្រាយយន្តហោះ និងនាវាចម្បាំងដ៏ធំបំផុតរបស់ខ្លួនទៅកាន់មជ្ឈិមបូព៌ាក្នុងរយៈពេលជាច្រើនទសវត្សរ៍ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយក្នុងការឹតត្បិតកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈប្រទេសនេះកំពុងព្យាយមទប់ទល់បញ្ហាក្នុងស្រុកក្រោយការតវ៉ាទូទាំងប្រទេសកាលពីខែមុន។ ក្នុងករណីការចរចាបរាជ័យ លោក Trump បានគំរាមវាយប្រហារអ៊ីរ៉ង់ម្តងហើយម្តងទៀត ជាអ្វីដែលបណ្ដាប្រទេសនៅមជ្ឈិមបូព៌ាខ្លាចថាអាចនឹងក្លាយជាសង្គ្រាមក្នុងតំបន់ថ្មីមួយ ខណៈភ្លើងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសដែលអូសបន្លាយជាច្រើនឆ្នាំនៅតែឆេះ។ អ៊ីរ៉ង់និយាយរួចហើយថា មូលដ្ឋានយោធាអាមេរិកទាំងអស់នៅមជ្ឈិមបូព៌ានឹងត្រូវបានចាត់ទុកថាជាគោលដៅស្របច្បាប់ ដែលធ្វើឱ្យសមាជិកយោធាអាមេរិករាប់ម៉ឺននាក់នៅក្នុងតំបន់ប្រឈមនឹងហានិភ័យ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        11
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm