កិច្ចចរចានុយក្លេអ៊ែរអាមេរិក-អ៊ីរ៉ង់ នឹងបន្តនៅទីក្រុងហ្សឺណែវ ស្របពេលការគំរាមកំហែងយោធាទៅវិញទៅមក

2026/02/26 05:29:33 pm        92

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងរៀបចំបើកកិច្ចចរចាជុំចុងក្រោយបំផុតនៅទីក្រុងហ្សឺណែវ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ នេះ ដែលមានបំណងដោះស្រាយជម្លោះនុយក្លេអ៊ែរយូរអង្វែងរបស់ភាគីទាំងពីរ និងទប់ស្កាត់ការវាយប្រហារថ្មីណាមួយរបស់អាមេរិកទៅលើអ៊ីរ៉ង់ ស្របពេលវត្តមានយោធាទ្រង់ទ្រាយធំរបស់ទីក្រុងវ៉ាស៊ីនតោន និងការគំរាមគ្នាទៅមករវាងភាគីទាងពីរ។

អាមេរិក-អ៊ីរ៉ង់ បានបន្តកិច្ចចរចាឡើងវិញនៅខែកុម្ភៈនេះ ដោយសង្ឃឹមថា នឹងអាចដោះស្រាយភាពជាប់គាំងអស់ជាច្រើនទសវត្សរ៍ លើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោន បណ្ដារដ្ឋលោកខាងលិចផ្សេងទៀត និងអ៊ីស្រាអែលជឿជាក់ថា មានគោលបំណងកសាងអាវុធនុយក្លេអ៊ែរ។ ទីក្រុងតេអេរ៉ង់ តែងបដិសេធរឿងនេះជាប់រហូត។

មន្ត្រីអាមេរិកបានប្រាប់សារព័ត៌មានរ៉យទ័រថា លោក Steve Witkoff ប្រេសិតពិសេសរបស់អាមេរិក និងលោក Jared Kushner កូនប្រសាររបស់លោកប្រធានាធិបតីអាមេរិក Donald Trump នឹងចូលរួមកិច្ចចរចាដោយប្រយោល ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi។ កិច្ចពិភាក្សានេះធ្វើឡើងបន្ទាប់ពីការចរចានៅទីក្រុងហ្សឺណែវ កាលពីសប្តាហ៍មុន ហើយនឹងត្រូវសម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr Albusaidi។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងដោយសង្ខេបអំពីហេតុផលរបស់លោកសម្រាប់លទ្ធភាពនៃការវាយប្រហារលើអ៊ីរ៉ង់ ក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់សភាកាលពីថ្ងៃអង្គារ ដោយនិយាយថា លោកចង់ដោះស្រាយបញ្ហាតាមរយៈការទូត ប៉ុន្តែលោកនឹងមិនអនុញ្ញាតឱ្យទីក្រុងតេអេរ៉ង់មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ នៅថ្ងៃពុធ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តនេះ ដោយនិយាយថា «អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ»៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        329
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        328
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm