Hun Sen Cup៖ ព្រះខ័នរាជចាញ់គិរីវង់ ខណៈភ្នំពេញក្រោនវាយបកស្មើISI ក្នុងជើងទី១ នៃវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ

2026/02/26 06:54:56 pm        133

ក្រុមព្រះខ័នរាជស្វាយរៀង បានរងបរាជ័យ ក្រោមថ្វីជើងម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ដោយ​លទ្ធផល ២-១ ស្របពេលក្រុមភ្នំពេញក្រោន បានវាយបកស្មើក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ដោយ​លទ្ធផល ២-២ នៅក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ-ជើងទី១ នៃពានរង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ)។

ជុំវិញលទ្ធផលដ៏ទាក់ទាញក្នុងជំនួបរវាងក្រុមលំដាប់កំពូលតារាងលីគកំពូលកម្ពុជា ទល់​នឹង​បេក្ខ​ភាព ​៥ក្រុមខាងក្រោម កាលពីថ្ងៃពុធនេះ សម្រាប់ការប្រកួតនៅកីឡដ្ឋានគិរីវង់ ត្រឹមរយៈពេល ៦នាទី កីឡាករ Louis Willy បានស៊ុតគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន មុន​កីឡាករ​ Tiago Alves វាយបកគ្រាប់តាមស្មើឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី៣០។

ប៉ុន្ដែ​ក្រោយចូលវគ្គទី២ មិនទាន់បាន ១នាទីស្រួលផង ខ្សែប្រយុទ្ធសញ្ជាតិកាមេរ៉ូន Louis Willy ដដែល ក៏បានរកគ្រាប់នាំមុខជាថ្មី ឲ្យគិរីវង់សុខសែនជ័យ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ទោះបីព្រះខ័នរាជស្វាយរៀង បានព្យាយាមវាយសម្រុក តែមិនអាចរកគ្រាប់បាល់បន្ថែមបានឡើយ។

ចំណែកការប្រកួតនៅកីឡដ្ឋាន អាយអេសអាយ ផាក វិញ ក្រុមម្ចាស់ផ្ទះដំរីជ័យ ក៏រកបានគ្រាប់នាំមុខដូចគ្នា ដោយកីឡាករ Umaru Samura នៅនាទី៣២ រហូតដល់នាទី៥៥ ទើបកីឡាករ Breno Caetano De Souza រកបានគ្រាប់តាមស្មើឲ្យភ្នំពេញក្រោន វិញ តែប្រមាណ ១០នាទីក្រោយមក កីឡាករ Lancine Diakite ក៏រកបានគ្រាប់នាំមុខជាថ្មីឲ្យ ISI ដង្កោសែនជ័យ មុនមានការបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ នាំឲ្យកីឡាករ Moses Dyer ស៊ុតបាល់ពិន័យ ១១ម៉ែត្រតាមស្មើឲ្យភ្នំពេញក្រោន នៅនាទី៧៣ ហើយលទ្ធផលស្មើគ្នានេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។

យ៉ាងណាមិញក្រុមនីមួយៗ នៅសល់ការប្រកួតជើងទី២ ម្ដងទៀត ដែលត្រូវជួបគ្នា នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន - ថ្នាក់ជាតិ ឆ្នាំ២០២៥/២៦ ដោយព្រះខ័នរាជស្វាយរៀង ត្រូវជួបគិរីវង់សុខសែនជ័យ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងក្រុមភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុម ISI ដង្កោសែនជ័យ វិញម្ដង នៅកីឡដ្ឋានភ្នំពេញក្រោន៕អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm