សម្តេចធិបតីបន្តប្រាប់ព័ត៌មានអន្តរជាតិថាកម្ពុជាចង់បន្ធូរបន្ថយភាពតានតឹង និង​ចង់​រស់​ជាមួយ​ថៃ​ដោយ​សន្តិភាព

2026/02/26 07:10:46 pm        128

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្តល់​កិច្ច​សម្ភាសន៍​ ជាមួយទីភ្នាក់ងារព័ត៌មានបារាំង (AFP) ដោយបានបញ្ជាក់ជាថ្មីថា «កម្ពុជា​ចង់​បាន​ការ​បន្ធូរ​បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់​បញ្ហា​ជម្លោះ​ព្រំដែន​ជា​មួយនឹ​ង​ប្រទេសថៃ»។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋភិបាលនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បាន​បញ្ជាក់​នូវខ្លឹមសារសំខាន់ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ដល់ទៅ​កាន់​កិច្ច​សម្ភាសន៍​ជា​មួយ​បណ្តាញសារព័ត៌មានអន្តរជាតិ (AFP) កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិល​មិញ​ក្នុងឱកាសសម្ដេចបំពេញទស្សនកិច្ច នៅបែលហ្សិក ដោយសម្ដេច​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ​កម្ពុជាមិនមែនកំពុងបង្កើនជម្លោះជាមួយថៃនោះទេ! កម្ពុជាចង់បន្ធូរបន្ថយជម្លោះ ហើយ​ចង់​បានការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព។

តាមរយៈ​បទសម្ភាសន៍នោះ សម្តេចធិបតីក៏បានសង្កត់ធ្ងន់លើទង្វើឈ្លានពានរបស់ថៃ ដែល​ថៃ​កំពុង​កាន់​កាប់​ទឹកដីកម្ពុជា ហួសឆ្ងាយពីចំណុច​ដែល​ថៃ​បាន​អះអាង​ថា​ជា​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ទៅទៀត និងបានលាតត្រដាងសកម្មភាពឈ្លានពានរបស់ថៃ បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​បាងកកក្នុង​សប្តាហ៍​នេះ​បាន​ចោទ​ប្រកាន់​មក​លើ​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត​អំពី​ការ​បំពាន​បទ​ឈប់​បាញ់ ដែលសម្រេចបានកាលពីខែធ្នូ ឆ្នាំមុន។

តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិនេះ សម្តេចធិបតី ក៏បាន​ឆ្លើយ​តប​នឹង​សំណួរ​ថា​តើ​កម្ពុជា​នឹងប្រើកម្លាំងយោធា ដើម្បីវាយយកទឹកដីដែលបាត់បង់មកវិញឬយ៉ាងណា? ដោយ​សម្តេចធិបតី ​បានឆ្លើយតបយ៉ាងច្បាស់ថា៖«កម្ពុជាប្រកាន់ខ្ជាប់ជំហរបន្ធូរបន្ថយជម្លោះ និង​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធីជានិច្ច»។

សូមរម្លឹកថា កងកម្លាំងឈ្លានពានថៃ បាននិង​កំពុង​បង្កើត​ស្ថាន​ភាព​ថ្មី​នៅ​លើ​ទីតាំង​ជាក់​ស្តែង​លើ​ដែន​អធិប​តេយ្យ​ភាព​របស់​កម្ពុជា តាមរយៈការ រាយបន្លាលួស ដាក់ទូកុងតឺន័រ និង​បំផ្លាញ​ផ្ទះ​ប្រជា​ពលរដ្ឋ​ ជីកលេនដ្ឋាន និងប្រឡាយ​ជា​ដើម​នៅ​ទីតាំង​មួយ​ចំនួ​ន​ដែល​កង​ទ័ព​ថៃ​ចូល​មក​ឈ្លាន​ពាន​ដោយ​ខុស​ច្បាប់ បន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។

រាជ​រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ បាន​តវ៉ា ប្រឆាំងដាច់ខាតនឹងសកម្មភាពឈ្លានពានរបស់ថៃនេះ ហើយកម្ពុជា​មិន​ទទួល​ស្គាល់​ដាច់​ខាត​ការ​កែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាម​រយៈ​ការ​ប្រើ​ប្រាស់​កម្លាំង​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        33
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm