លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងកាលពីថ្ងៃពុធ ២៥ កុម្ភៈសប្ដាហ៍នេះ មុនពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Donald Trump ទៅកាន់ប្រទេសមហាអំណាចអាស៊ីមួយនេះ ថា សហរដ្ឋអាមេរិក និងចិនបានឈានដល់ស្ថិរភាព នៅក្នុងទំនាក់ទំនងដ៏យូរអង្វែងរបស់ប្រទេសទាំងពីហើយ។

លោក Rubio បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបលោកគិតថាពួកលោកបានឈានដល់ចំណុចមួយយ៉ាងហោចណាស់នៃស្ថិរភាពជាយុទ្ធសាស្ត្រនៅក្នុងទំនាក់ទំនងនេះ។
លោក Rubio បាននិយាយនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសតូចមួយនៅតំបន់ការ៉ាអ៊ីព សាំងគីត និង ណេវីស (Saint Kitts and Nevis) ថា រូបលោកគិតថាប្រទេសទាំងពីរបានសន្និដ្ឋានថា ការមានសង្គ្រាមពាណិជ្ជកម្មសកលពេញបន្ទុករវាងសហរដ្ឋអាមេរិក និងចិន នឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ភាគីទាំងពីរ និងពិភពលោក។

លោក Rubio ត្រូវបានគេដឹងជាយូរមកហើយថាជាអ្នកប្រឆាំងចិន ដោយលោក និងលោក Trump បានចាត់ទុកប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះ ថាជាសត្រូវដែលត្រូវការកម្ចាត់ជាសកល។
លោក Trump គ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី៣១ខែមីនាដល់ថ្ងៃទី២ខែមេសា ក្នុងដំណើរលើកដំបូងរបស់លោកទៅកាន់ប្រទេសនេះ ក្នុងអាណត្តិទី២របស់លោក៕
