អាកាសចរណ៍ស៊ីវិល រកចំណូលបានជាង៥១លានដុល្លារ ក្នុងឆ្នាំ២០២៥ និង​រំពឹង​មាន​កំណើន​ថែម​ទៀត​ក្នុង​ឆ្នាំ២០២៦

2026/02/26 08:04:23 pm        224

សម្រាប់ឆ្នាំ២០២៥កន្លងទៅ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាន​រក​ចំណូល​ចូល​រដ្ឋ​បាន​ប្រមាណ​ជាង​៥១លានដុល្លារ ហើយនឹងរំពឹងក្នុងឆ្នាំ២០២៦នេះ នឹងបន្តមានកំណើន​ថែម​ទៀត​ផង​ដែរ​។

បញ្ជាក់ប្រាប់ទូរទស្សន៍ BTV ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​ការងារឆ្នាំ២០២៦ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំ​ពាក្យ​រដ្ឋលេខា​ធិការ​ដ្ឋាន​អាកាសចរណ៍ស៊ីវិល បានប្រាប់ថា ក្នុងឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​ មានលទ្ធផលការងារ​ជា​ច្រើន​ក្នុង​នោះ​បាន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​មាន​ជិត​៧​លាន​នាក់​ កើន១២%ប្រៀបធៀបឆ្នាំ២០២៤, បានដឹកជញ្ជូនទំនិញ​តាម​ផ្លូវ​អាកាស​ជាង​៩​ម៉ឺន​តោន ​កើន២១% និងមានក្រុមហ៊ុនអាកាសចរណ៍ហោះហើរចេញ-ចូលចំនួន៣៦ក្រុមហ៊ុន ដោយ​បាន​ភ្ជាប់ជើងហោះហើរទៅកាន់៥២ទីក្រុង និង១៨ប្រទេស ពិសេសបាន​ប្រមូល​ចំណូល​ជូន​រដ្ឋ​បាន​ជាង​ ៥១១ដុល្លារអាម៉េរិក លើសផែនការ១.៣២%។

ចំណែក ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា តាម​រយៈ​សន្និបាត​រយៈ​ពេល​២ថ្ងៃនេះ ត្រូវរួមគ្នារកដំណោះស្រាយថ្មី និងដាក់ផែនការថ្មីៗ ដើម្បីធ្វើ​យ៉ាង​ណា​ឱ្យ​វិស័យដឹកជញ្ជូនតាមផ្លូវអកាសរបស់កម្ពុជា កាន់តែមានកំណើន ទទួលបាន​ថវិកា​ចូល​រដ្ឋ​កាន់​តែ​ច្រើន​ថែមទៀត។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៦ខាងមុខ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាន​ជំរុញ​ឱ្យ​ទទួល​បាន​អ្នកដំណើរតាមផ្លូវអាកាសចំនួន៨លាននាក់ ដឹកជញ្ជូនទំនិញ​តាម​ផ្លូវ​អាកាស​ចំនួន​១១២​ពាន់​តោន និងជើងហោះហើរចេញ-ចូលជាង៧២ពាន់ជើង ដោយសារមាន​តម្រូវ​ការ​ពាណិជ្ជ​កម្ម ​ទេសចរណ៍ និងការដោះដូរវប្បធម៌ ហើយនឹងនាំមកនូវ​សុវត្ថិភាព និង​សន្តិសុខ​អាកាស​ចរណ៍​ស៊ីវិលប្រសើរថែមទៀត ដោយ សារមានច្បាប់អាកាសចរណ៍ស៊ីវិលថ្មី និង​ការ​កសាង​បទ​ប្បញ្ញត្តិថ្មីៗបន្ថែមទៀត និងសមត្ថភាពមន្ត្រីជំនាញទទួលបន្ទុកសុវត្ថិភាពនិងសន្តិសុខ ត្រូវ​បានពង្រឹងជាបន្តបន្ទាប់៕ អត្ថបទ៖ គង់ រ៉េន 

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        34
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm