ផ្សាររ៉ម៉ាឌនកម្ពុជា រួមចំណែកទាក់ទាញទេសចរគ្រប់ជាតិសាសន៍ ពិសេសទេសចរមូស្លីម

2026/02/26 09:43:17 pm        292

ផ្សាររ៉ម៉ាឌនកម្ពុជា កំពុងដើរតួនាទី រួមចំណែកផ្សព្វផ្សាយ ពីគោលដៅទេសចរណ៍កម្ពុជា​ដែល​ផ្ដល់​ភាព​កក់ក្ដៅ​ជូនអ្នកទេសចរគ្រប់ជាតិសាសន៍ រួមទាំងទេសចរមូស្លីម អ្នកទេសចរដែលកាន់​សាសនា​ឥស្លាម​។ 

លោកស្រី យូសូហ្វ ហ្វាគីនី ប្រធានគ្រប់គ្រងផ្សាររ៉ម៉ាឌនកម្ពុជា និងអាជីវករ បានប្រាប់ទូរទស្សន៍ BTV ថា ផ្សាររ៉ម៉ាឌនកម្ពុជា គឺជាបណ្ដុំម្ហូបអាហារ និងសម្ភារ ពិសេស សម្រាប់ពលរដ្ឋ អ្នក​កាន់​សាសនា​មូស្លីម។ ហើយមកដល់ពេលនេះ ផ្សាររ៉ម៉ាឌនកម្ពុជា គឺមានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋ និង​អ្នកទេសចរ ដែលត្រូវបានបរទេសស្គាល់ថា កម្ពុជា ជាគោលដៅទេសចរណ៍ ផ្ដល់​ភាព​កក់​ក្ដៅ​ជូន​អ្នកទេសចរណ៍គ្រប់ជាតិសាសន៍។

ចំណែកអ្នក​ទេសចរបរទេស មកពីប្រទេសកាណាដា ដែលបានទៅផ្សាររ៉ម៉ាឌនកម្ពុជា បាន​ប្រាប់​BT​V​ដែរថា ពួកគេមកលេងកម្ពុជា រយៈពេល ១សប្ដាហ៍។ ហើយ​ពួក​គេ​ពិត​ជា​ពេញ​ចិត្ត​ចំពោះ​ការ​ស្នាក់​នៅ​កម្ពុជា ពីព្រោះកម្ពុជាមានវប្បធម៌ដ៏ល្អ និងពលរដ្ឋរស់រាយរាក់ទាក់។ ហើយ​ជា​ពិសេស​ទៀត​នោះ ​គឺម្ហូបអាហារ មានភាពសម្បូរបែប។

សូមជម្រាប​ជូនថា នៅឆ្នាំ២០២៦នេះ គឺជាឆ្នាំទី២ហើយ ដែលផ្សាររ៉ម៉ាឌនកម្ពុជា បាន​បើក​ដំណើរ​ការ​ក្នុងការលក់នូវម្ហូប និងសម្ភារប្រើប្រាស់ ដោយចាប់ផ្ដើមបើកពីម៉ោង ៣​រសៀល​ដល់​ម៉ោង​១១​យប់​។ តាមគណៈគ្រប់គ្រងផ្សារ គឺផ្សារនេះ គ្រោងបើកដំណើរការត្រឹមតែរយៈពេល ១​ខែ​ប៉ុណ្ណោះ នៅក្នុងពិធីចូលបួស ខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ប៉ុន្ដែសម្រាប់ឆ្នាំនេះ គណៈគ្រប់គ្រងកំពុងពិចារណា លើកការបើកដំណើរការជាអចិន្រ្ដៃយ៍ នៅ​ក្នុង​ករណី​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ៕ អត្ថបទ៖លៀ ស៊ីណា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm