អាជីវកម្មអាមេរិក៖ តម្លៃទំនិញមិនថយភ្លាមៗទេ ទោះពន្ធខ្ពស់ៗរបស់លោក Trump ត្រូវលុបចោលក៏ដោយ

2026/02/26 10:50:06 pm        159

សេចក្ដីរាយការណ៍របស់សារព័ត៌មានរ៉យទ័រ បាននិយាយកាលពីថ្ងៃពុធ (២៥ កុម្ភៈ) ថា អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ដែលរំពឹងថានឹងមានការធ្លាក់ចុះនៃតម្លៃទំនិញ បន្ទាប់ពីសេចក្ដីសម្រេចរបស់តុលាការកំពូល លុបចោលពន្ធគ្រាអាសន្នរបស់សេតវិមាន ទំនងជាត្រូវខកចិត្ត ដោយសារតែអាជីវកម្មនានាពុំមានផែនការបន្ធូរបន្ថយតម្លៃទំនិញនោះទេ ដើម្បីទូទាត់ថ្លៃដើមខ្ពស់ដែលខ្លួនបានចំណាយកាលពីមុន និងក្នុងពេលដែលពួកគេខិតខំទារសំណងពន្ធមកវិញ។

សេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិក កាលពីសប្តាហ៍មុន គឺជាជ័យជម្នះដ៏ធំមួយសម្រាប់អាជីវកម្មជាង ១ពាន់កន្លែង ដែលបានប្តឹងរដ្ឋាភិបាលអាមេរិក ដោយអះអាងថា លោកប្រធានាធិបតី Donald Trump ពុំមានសិទ្ធិអំណាចផ្នែកច្បាប់គ្រប់គ្រាន់ក្នុងការកំណត់ពន្ធ ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិឆ្នាំ១៩៧៧ នោះទេ។

ប៉ុន្តែសេចក្ដីសម្រេចចិត្តនេះក៏បង្កការភ័ន្តច្រឡំខាងការិយាធិបតេយ្យសម្រាប់អ្នកនាំចូល មេធាវី និងមន្ត្រីរដ្ឋាភិបាលផងដែរ ពីព្រោះតុលាការមិនបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក គួរប្រគល់ប្រាក់ពន្ធប្រមាណ ១៧៥ ពាន់លានដុល្លារ ដែលខ្លួនបានប្រមូលរួចហើយនោះ មកវិញដោយរបៀបណាឡើយ។

ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនបានប្រាប់សារព័ត៌មានរ៉យទ័រថា ដោយសារតែអាជីវកម្មនានារំពឹងថានឹងត្រូវរង់ចាំយូរសម្រាប់ការសងប្រាក់មកវិញ អ្នកប្រើប្រាស់ក៏មិនគួររំពឹងថានឹងមើលឃើញការធូរស្រាលនៃតម្លៃទំនិញនោះដែរ ព្រោះតែពន្ធថ្មីរបស់លោក Trump ទើបតែចូលជាធរមានក្នុងសប្ដាហ៍នេះ។

លោក Josh Ketter នាយកប្រតិបត្តិក្រុមហ៊ុន Spreetail នៅអាមេរិក បាននិយាយថា៖ ដូចជាស្ថាប័នដទៃដែរ ក្រុមហ៊ុនលោក «ពុំមានផែនការប្ដូរតម្លៃទំនិញទេ»។ លោក Ketter ដែលក្រុមហ៊ុនលោកបានបង់ពន្ធប្រហែល ៥០ លានដុល្លារក្នុងឆ្នាំ២០២៥ បាននិយាយថា «ប្រសិនបើអាជីវកម្មទទួលបានសំណងវិញមែន នោះក៏នឹងទូទាត់បានតែមួយផ្នែកប៉ុណ្ណោះសម្រាប់ការខាតបង់កាលពីឆ្នាំមុន»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        15
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm