លោក Merz ស្នើសុំឲ្យប្រទេសចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន

2026/02/26 10:53:01 pm        139

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា លោកបានស្នើសុំឲ្យថ្នាក់ដឹកនាំចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីជួយនាំជម្លោះនៅអ៊ុយក្រែនឲ្យឈានដល់ការបញ្ចប់បានយ៉ាងឆាប់រហ័ស។

លោក Merz បានកត់សម្គាល់ថា៖«ប្រទេសចិនបានក្លាយជាមហាអំណាចមួយ»។ លោកបានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំងថា៖«សំឡេងរបស់ប្រទេសចិន ត្រូវបានឮទូទាំងពិភពលោក។ ការសម្រេចចិត្តរបស់ខ្លួន ពិតជាមានទម្ងន់គួរឲ្យកត់សម្គាល់។ ប៉ុន្តែរឿងនេះ ក៏តម្រូវឲ្យមានការទទួលខុសត្រូវផងដែរ»។ លោកបានបញ្ជាក់ថា លោកបានជំរុញឲ្យភាគីចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

លោកអធិការបតីអាល្លឺម៉ង់ បានសង្កត់ធ្ងន់ថា៖«ទីក្រុងប៉េកាំងអាចបញ្ចេញឥទ្ធិពលក្នុងការសម្របសម្រួល នេះ។ យើងក៏ដឹងដែរថា សញ្ញាពីប្រទេសចិន ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងនៅទីក្រុងមូស្គូ។ គោលការណ៍នេះ អនុវត្តទាំងទ្រឹស្តី និងសកម្មភាពជាក់ស្តែង»។

ក្នុងពេលជាមួយគ្នានេះ លោក Merz បានស្វាគមន៍ការប្តេជ្ញាចិត្តរបស់ប្រទេសចិនចំពោះសន្តិភាព នៅក្នុងតំបន់។ លោកអធិការបតីអាល្លឺម៉ង់ បានសន្និដ្ឋានថា៖«ខ្ញុំសង្ឃឹមថា ផ្អែកលើមូលដ្ឋាននេះ យើងនឹងអាចបន្តសហការ។ យើងប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការនេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងការទូតរបស់យើង ដើម្បីសម្រេចបាននូវសន្តិភាព»។

នាពេលនេះ លោក Merz កំពុងស្ថិតនៅក្នុងប្រទេសចិន ក្នុងដំណើរទស្សនកិច្ចផ្លូវការ។

លោកបាន ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang និងជាមួយប្រធានាធិបតីចិន លោក ស៊ី ជីងពីង (Xi Jinping)។ លោកអធិការបតីអាល្លឺម៉ង់ ត្រូវបានអមដំណើរដោយតំណាងថ្នាក់ដឹកនាំនៃក្រុមហ៊ុនឈានមុខគេរបស់អាល្លឺម៉ង់ប្រហែល ៣០ នៅក្នុងដំណើរទស្សនកិច្ចនេះ។ ប្រទេសអាល្លឺម៉ង់ និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលចំនួន ៥ ក្នុងនោះមានវិស័យសេដ្ឋកិច្ចផងដែរ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm