ស៊ូដង់៖ សង្គ្រាមបានបង្កការខូចខាតដល់វិស័យសុខាភិបាលចំនួន ១១ ពាន់លានដុល្លារ

2026/02/26 11:10:54 pm        153

ប្រព័ន្ធសុខាភិបាលរបស់ប្រទេសស៊ូដង់ បានរងការដួលរលំដែលមិនធ្លាប់មានពីមុនមក ចាប់តាំងពីសង្គ្រាមផ្ទុះឡើង នៅពាក់កណ្តាលខែមេសា ឆ្នាំ ២០២៣ ដោយមន្ទីរពេទ្យភាគច្រើននៅក្នុងរដ្ឋធានីខាទុំ និងទីក្រុងដទៃទៀត នៅទូទាំងរដ្ឋជាច្រើន ត្រូវបានប្រែក្លាយទៅជាបន្ទាយយោធា។

កង្វះខាតសេវាវេជ្ជសាស្រ្តយ៉ាងធ្ងន់ធ្ងរ បានជំរុញឲ្យមានជំងឺរាតត្បាតរីករាលដាល ការផ្ទុះឡើងនៃជំងឺ និងកង្វះអាហារូបត្ថម្ភកាន់តែអាក្រក់ឡើងៗ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល Haitham Mohamed Ibrahim បានប្រាប់សារព័ត៌មាន Asharq Al-Awsat ថា ការខាតបង់ចំពោះវិស័យនេះ គឺ «ពិតជាមានទំហំធំណាស់»។

លោកបាននិយាយថា៖«ការបំផ្លិចបំផ្លាញនេះ បានប៉ះពាល់ដល់រដ្ឋស៊ូដង់ទាំងអស់» ដោយលើកឡើងពីការធ្វើឲ្យខូចខាតមន្ទីរពេទ្យ និងស្ថាប័នសុខាភិបាល ការលួចយកថ្នាំពេទ្យ យានយន្ត និងឧបករណ៍ និងការកំណត់គោលដៅដោយផ្ទាល់ទៅលើបុគ្គលិកសុខាភិបាល។

លោកបាននិយាយថា អារ៉ាប៊ីសាអ៊ូឌីត គឺជាអ្នកគាំទ្រដ៏សំខាន់មួយរបស់ប្រទេសស៊ូដង់ ជាពិសេសតាម   រយៈមជ្ឈមណ្ឌលជំនួយ និងសង្គ្រោះមនុស្សធម៌ King Salman ដែលភាគច្រើនផ្តល់សម្ភារៈវេជ្ជសាស្ត្រ ឧបករណ៍ និងថ្នាំពេទ្យ។

លោក Ibrahim បានបញ្ជាក់ថា ការប៉ាន់ស្មានបឋម បានបង្ហាញថា ការខាតបង់ក្នុងវិស័យសុខាភិបាលមានប្រមាណ ១១ ពាន់លានដុល្លារ ដោយកត់សម្គាល់ថា តួលេខចុងក្រោយ នឹងត្រូវបានកំណត់តែបន្ទាប់ពីសង្គ្រាមបញ្ចប់ប៉ុណ្ណោះ ដោយសារតំបន់ធំៗ នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងគាំទ្ររហ័ស(RSF)៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        12
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        13
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm