គណបក្សឈ្នះលំដាប់ទី២ របស់ថៃ ដំណើរការសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងមន្ត្រីបោះឆ្នោត

2026/02/27 12:11:56 am        60

គណបក្សនយោបាយថៃមួយ ដែលបានឈ្នះលំដាប់ទី២ នៅក្នុងការបោះឆ្នោតនាខែនេះ បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ប្រឆាំងនឹងមន្ត្រីនៃគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេស ដោយចោទប្រកាន់ពួកគេពីបទរំលោភច្បាប់បោះឆ្នោត។ នេះបើយោងតាមអនុប្រធានគណបក្សដែលបានប្រាប់សារព័ត៌មាន AFP។

អនុប្រធានគណបក្ស លោក Wayo Assawarungruang (វ៉ាយ៉ូ អាសាវៈរុងរឿង) បាននិយាយថា ក្រុមកំណែទម្រង់ គឺគណបក្សប្រជាជន (People’s Party) «បានដាក់ពាក្យបណ្ដឹង» ទៅតុលាការព្រហ្មទណ្ឌ ប្រឆាំងនឹងបុគ្គលទទួលខុសត្រូវការបោះឆ្នោតចំនួន ៧រូប អគ្គលេខាធិការគណៈកម្មការរៀបចំការបោះឆ្នោត និងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ទៀត។

លោក Wayo បាននិយាយថា៖ «ការចោទប្រកាន់ ២ករណី ពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចដោយមិនត្រឹមត្រូវ ហើយការចោទប្រកាន់ករណីចុងក្រោយដែលយើងបានអះអាង គឺពាក់ព័ន្ធនឹងការបង្កើតសន្លឹកឆ្នោតដែលមានឃ្យូអកូដ (QR) និងបាកូដ (Barcode) ដែលអាចឲ្យសន្លឹកឆ្នោតត្រូវបានតាមដាន និងមិនត្រូវបានរក្សាទុកជាសម្ងាត់ដូចដែលវាគួរតែមាន»។

យោងតាមលោក Wayo បានឲ្យដឹង តុលាការព្រហ្មទណ្ឌ ទទួលបន្ទុកសំណុំរឿងអំពើពុករលួយ និងការប្រព្រឹត្តិអំពើមិនត្រឹមត្រូវ បានប្រាប់ថា ខ្លួននឹងសម្រេចថា តើត្រូវបើកសវនាការសំណុំរឿងនេះដែរ ឬអត់នៅថ្ងៃទី២៤ ខែមីនា។ ប្រសិនបើតុលាការទទួលយកសំណុំរឿងនេះ អ្នកទាំង ៩រូបនេះ ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលយូរបំផុត ២០ឆ្នាំ និងការបាត់បង់សិទ្ធិនយោបាយរយៈពេល ១ទសវត្សរ៍។

គួរបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោត បានបញ្ជាក់ពីជ័យជម្នះរបស់គណបក្សភូមិចៃថៃ (Bhumjaithai) ដែលជាក្រុមអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul កាលពីថ្ងៃពុធ ដោយបានផ្តល់សច្ចាប័នលើលទ្ធផលបោះឆ្នោតភាគច្រើន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        100
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        90
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm