អង្គការ UNICEF ព្រួយបារម្ភអំពីការវាយប្រហារតាមអាកាសដ៏សាហាវរបស់យោធាមីយ៉ាន់ម៉ាលើជនស៊ីវិល

2026/02/27 12:53:40 am        48

អង្គការ UNICEF ដែលជាទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភចំពោះ របាយការណ៍អំពីការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា ក្នុងសប្តាហ៍នេះ ដែលក្រុមឧទ្ទាម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា បានបង្កឲ្យមានជនស៊ីវិលស្លាប់យ៉ាងច្រើន ខណៈដែលសង្គ្រាមស៊ីវិល កំពុងឆាបឆេះ នៅជុំវិញប្រទេសនេះ។ 

សារព័ត៌មាន Myanmar Now និង Irrawaddy បានរាយការណ៍ថា ឧទ្ធម្ភាគចក្រ Paramotors បានទម្លាក់គ្រាប់បែកលើភូមិមួយក្នុងតំបន់ Sagaing ភាគកណ្តាលកាលពីថ្ងៃចន្ទ ហើយយន្តហោះចម្បាំងមួយគ្រឿង បានធ្វើការវាយប្រហារតាមអាកាសនៅក្នុងរដ្ឋ Rakhine ចម្ងាយ ៣២០ គីឡូម៉ែត្រ ទៅភាគខាងលិចនៃឧប្បត្តិហេតុនោះនៅថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤នាក់។  

កងទ័ព Arakan ជាក្រុមឧទ្ទាមដែលកំពុងធ្វើសង្គ្រាមជាមួយរបបយោធានៅរដ្ឋ Rakhine បាននិយាយថា ជនស៊ីវិល ១៧នាក់ ក្នុងមានកុមារផងដែរ ត្រូវបានសម្លាប់ និង ១៤នាក់ រងរបួស នៅពេលដែលយន្តហោះបានទម្លាក់គ្រាប់បែកលើផ្សារនៅក្នុងភូមិដ៏មមាញឹកមួយ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេ ហើយអ្នកនាំពាក្យរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទដែលស្វែងរកការអត្ថាធិប្បាយនោះទេ។

អង្គការ UNICEF បាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ទាំងនេះ ហើយបានជំរុញឲ្យគ្រប់ភាគីទាំងអស់នៅក្នុងជម្លោះរបស់មីយ៉ាន់ម៉ា គោរពកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm