ឯកឧត្តម ខៀវ សា​ម៉េ​ត ប្ដេជ្ញា​ខំប្រឹង​អស់ពី​លទ្ធភាព ក្រោយ​ក្លាយ​ជា​ក្រុមប្រឹក្សា​ភិបាល​មូលនិធិ AFC

2022/03/23 05:15:45 pm        277

​បាល់ទាត់៖ ឯកឧត្តម ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ ​(AFF) ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ (AFC) តែងតាំង​ជា​ក្រុមប្រឹក្សាភិបាល​មូលនិធិ AFC Dream Asia ដើម្បី​ជួយ​ដល់​សហគមន៍​ងាយ​រងគ្រោះ​ទូទាំង​អាស៊ី​។ ឯកឧត្តម​បាន​ប្ដេជ្ញា​នឹង​ខំប្រឹង​អស់ពី​លទ្ធភាព ដើម្បី​រួមចំណែក​បំពេញបេសកកម្ម​ដ៏​មាន​សារៈសំខាន់​នេះ។​

AFC បានចេញ​សេចក្ដីប្រកាស​ព័ត៌មានពី​ការតែងតាំង​នេះកាលពីដើម​សប្ដាហ៍​កន្លងទៅ ដោយមាន​បុគ្គល​សំខាន់ៗ ៣​រូបត្រូវ​ដឹកនាំ​មូលនិធិ​នេះគឺ​រយៈពេល ៤​ឆ្នាំចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៥ ពោលគឺ​ក្រៅពី​ឯកឧត្តម ខៀវ សា​ម៉េ​ត រួមមាន​លោក Timothy Fok Tsun Ting ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ហុងកុង និង​ព្រះអង្គម្ចាស់ Abdulaziz Bin Turki Al Faisal ប្រធាន​គណៈកម្មាធិការ​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត។ ​មន្ដ្រីជាន់ខ្ពស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​ឲ្យ​ដឹងថា ការតែងតាំង​នេះគឺ​ទទួលបាន​ការទុកចិត្ត​ពី​លោក Shaikh Salman Bin Ebrahim Al Khalifa ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី និង​ជា​ម្ចាស់ជំនួយ ព្រមទាំង​សមាជិក AFC ។ គោលដៅ​សំខាន់​របស់​មូលនិធិ​នេះគឺ​ដើម្បី​ជួយ​ដល់​កុមារ​ទាំងឡាយដែល​ងាយ​រងគ្រោះ ជួយ​ដល់​វិស័យ​អប់រំ និង​អ្នក​គ្មាន​ទីពឹង។​ ​​តាមរយៈ​នេះ ឯកឧត្តម ខៀវ សា​ម៉េ​ត បានចាត់ទុក​តួនាទីនេះគឺជា​ការងារ​មួយ​ដ៏​សំខាន់ ហើយ​ឯកឧត្តម​នឹង​ខំប្រឹង​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ចូលរួម​ជួយ​សមាជិក​ទាំង ៤៧​ប្រទេស​របស់ AFC៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm