ព្រះមហាក្សត្រ និងហ្លួងម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង

2026/02/27 04:34:05 pm        297

នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វ​ព្រះរាជ​ហឫទ័យ​ស្តេច​យាង​ចាក​ចេញពីព្រះរាជាណាចក្រកម្ពុជាទៅកាន់រដ្ឋធានីប៉េកាំង នៃ​សាធារណ​រដ្ឋ​ប្រជា​មានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព ក្នុងមួយរយៈពេលនៅទីនោះ។

 

វត្តមានអញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រនិងព្រះមហាក្សត្រី ហ្លួងម៉ែដ​ល់អា​កាស​យាន​ដ្ឋាន​អន្តរជាតិ​មរតកតេជោ មានវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា. សម្តេច​មហា​រ​ដ្ឋ​សភាធិ​​ការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុ​ប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា សម្តេចមហាពញាចក្រី ហេង សំរិន ប្រធាន​កិត្តិយស​នៃ​ឧត្តម​ក្រុម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចដែលជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រាជ​វង្សា​នុវង្ស និង​មន្ត្រីអ្នកមុខអ្នកការសំខាន់ៗជាច្រើនទៀត។ដោយឡែកឯកឧត្តម ឯកអគ្គរដ្ឋទូត នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិនប្រចាំកម្ពុជាក៏មានវត្តមានថ្វាយព្រះរាជដំណើររបស់ព្រះអង្គផងដែរ។

 

យោងតាម​ព្រះ​រាជ​សាររបស់ព្រះមហាក្សត្រ នៅ​ក្នុងឱកាសអវត្តមានរបស់ ព្រះអង្គ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គក្នុងព្រះបរមនាម ជា​ប្រមុខ​រដ្ឋ​ស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។ 

គួរបញ្ជាក់ថា នេះជាព្រះរាជដំណើរដ៏ទៀងទាត់របស់ព្រះអង្គទាំងទ្វេដែលក្នុង១ឆ្នាំ ព្រះករុណា​ព្រះមហាក្សត្រ និង​ហ្លួងម៉ែនឹងយាងទៅកាន់រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន រយៈ​ពេល​២ដង ពោលគឺរយៈពេល​៦​ខែម្តង​ដើម្បី​ស្តេច​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខ​ភាព​តាម​ការ​កំណត់​ដ៏​ទៀង​ទាត់​របស់ក្រុមវេជ្ជបណ្ឌិតល្បីៗ នៃសាធារណរដ្ឋប្រជាមានិតចិន៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm