រុស្ស៊ី៖ គ្មានឱសានវាទសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែនទេ ខណៈលោកTrump ជំរុញឱ្យមានកិច្ចព្រមព្រៀង

2026/02/27 04:40:27 pm        87

រុស្ស៊ីបានបង្ហាញសញ្ញាកាលពីថ្ងៃព្រហស្បតិ៍ ២៦កុម្ភៈសប្ដាហ៍នេះថា ខ្លួនមិនប្រញាប់ប្រញាល់ធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែនទេ ប៉ុន្មានម៉ោងបន្ទាប់ពីបានវាយប្រហារប្រទេសជិតខាងមួយនេះដោយយានដ្រូនរាប់រយគ្រឿង និងមីស៊ីលជាច្រើនគ្រាប់ ហើយក៏ស្របពេលដែលក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន បានជួបគ្នានៅទីក្រុងហ្សឺណែវប្រទេសស្វីស ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម ជាង៤ឆ្នាំមកនេះផងដែរ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅទីក្រុងមូស្គូ ពីរថ្ងៃបន្ទាប់ពីសង្គ្រាមបានឈានចូលដល់ឆ្នាំទី៥ថា តើអ្នកបានឮ ថារុស្ស៊ីបានកំណត់ថ្ងៃឱសានវាទដែរឬទេ។រុស្ស៊ីពុំបានកំណត់ពេលវេលាឡើយ ពួកលោកមានភារកិច្ចច្រើនទៀតត្រូវធ្វើ ហើយពួកលោកកំពុងធ្វើដើម្បីបញ្ចប់កិច្ចការទាំងនោះ។

លោក Trump បានជំរុញឱ្យបញ្ចប់ជម្លោះអ៊ុយក្រែនក្នុងរយៈពេល៣០ថ្ងៃក្នុងជំនួបតាមទូរស័ព្ទជាមួយលោក Zelenskyy សម្រាប់ជម្លោះដ៏សាហាវបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់សម្រេចបាននូវកិច្ចព្រមព្រៀងណាមួយរវាងទីក្រុងមូស្គូ និងទីក្រុងគីវនៅឡើយទេ។ ការចរចាជុំមុនៗដែលដឹកនាំ និងសម្របសម្រួលដោយសហរដ្ឋអាមេរិករវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងហ្សឺណែវ និងទីក្រុងអាប៊ូដាប៊ី បានបរាជ័យ ដោយសារការទាមទាររបស់ទីក្រុងមូស្គូក្នុងការកាន់កាប់ជាផ្លូវការនៃផ្នែកទឹកដីដ៏ធំមួយរបស់អ៊ុយក្រែន ដែលបង្ហាញពីចំណុចខ្ទាស់ដ៏សំខាន់។

រុស្ស៊ី ដែលអស់រយៈពេលជាច្រើនឆ្នាំមកហើយបានបដិសេធមិនផ្លាស់ប្តូរការទាមទាររបស់ខ្លួនសម្រាប់ការគ្រប់គ្រងពេញលេញនៃតំបន់ Donetsk ភាគខាងកើតរបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា វាលឿនពេកក្នុងការព្យាករណ៍អំពីពេលណាដែលកិច្ចព្រមព្រៀងមួយនឹងកើតឡើង៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm