ការចាប់ផ្តើមធ្វើតេស្តជំនាញជូនដល់អតីតពលករ នឹងចាប់ផ្តើមជាផ្លូវការនាខែមេសាខាងមុខ

2026/02/27 06:42:49 pm        276

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខែមេសាខាងមុខនេះ នឹង​រៀបចំ​ការ​វាយ​តម្លៃកា​រ​សិក្សា​ពី​មុន (RPL) ឬហៅថា ការធ្វើតេស្តជំនាញ ដើម្បីផ្ដល់​វិញ្ញាបនបត្រ​ទទួល​ស្គាល់ជំ​នាញ​ជា​ផ្លូវ​ការ​ជូន​ដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករមកពីប្រទេសថៃ ដែលចាប់​ផ្តើម​ពី​វិស័យ​សំណង់​មុន​គេ បន្ទាប់មកវិស័យកាត់ដេរ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធ​ផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៃការអនុវត្ត​ផែន​ការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ កាល​ពី​ថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ បានមានប្រសាសន៍ឱ្យដឹងថា ការធ្វើតេស្ត​សមត្ថភាព​ជំនាញ​នេះ ​នឹងធ្វើឡើងនៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រាជធានីភ្នំពេញ ដែល​នឹងចាប់ផ្តើមនៅសប្តាហ៍ទី១ ខែមេសាខាងមុខ។ ការមកធ្វើតេស្តនៅទីនេះ អាចនឹង​ប្រែ​ក្លាយ​ពី​ចំណេះ​ធ្វើ​ឱ្យទៅជាសញ្ញាបត្រ ប្រែក្លាយពីសញ្ញាឃើញ ឱ្យទៅជាសញ្ញាបត្រ។

ស្រង់ប្រសាសន៍​ដើម​របស់ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា “ការដែលមានសញ្ញាបត្រ​បញ្ជាក់​ពី​ជំនាញ​នេះ ​គឺសំខាន់ សំខាន់ត្រង់ថា បើយើងទៅធ្វើការ ពីកន្លែងមួយទៅកន្លែងមួយ គេនឹង​សួរ​ថា​យើង​ចេះ​អ្វី? យើងនឹងប្រាប់គេថា ចេះនេះ ចេះនោះ ប៉ុន្តែយើងពិបាកមិន​មាន​លិខិត​ដើម្បី​បញ្ជាក់​ទៅ​គេវិញ ឱ្យគេដឹងថាយើងចេះធ្វើអីពិតប្រាកដ ដូចនេះប្រាក់ឈ្នួល​ក៏​គេ​មិន​ហ៊ាន​សម្រេច​ថា គួ​រឱ្យយើងបានប៉ុន្មានដូចគ្នា។ ប៉ុន្តែបើយើងមានសញ្ញាបត្រមួយនៅនិងដៃ ទោះបីជា​យើង​ចេះ​ធ្វើ​ស្ទាត់​ក៏​ដោយ ប៉ុន្តែក្រៅពីការចេះធ្វើ​ស្ទាត់​យើង​មាន​សញ្ញាបត្រ​មួយ​ទៀត​ដែល​កើត​ចេញ​ពី​ការ​ធ្វើ​តេស្ត​វាយតម្លៃសមត្ថភាពធ្វើជំនាញនេះកាន់តែល្អថែមទៀតក្នុងការបង្ហាញជូនគេ ហើយ​ឱកាស​ចូល​ធ្វើការនឹងមានច្រើនជាងមុន ហើយក៏នឹងអាចមានប្រាក់ឈ្នួលច្រើនជាងមុនដូចគ្នា”។

ពាក់ព័ន្ធគម្រោងការធ្វើតេស្តជំនាញនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានបញ្ជាក់បន្ថែមថា បន្ទាប់​ពី​វិស័យសំណង់ ក្រសួងនឹងផ្តោតទៅលើវិស័យកាត់ដេរ ព្រោះមែនទែន​ទៅ​វិស័យ​នេះ​បាន​ចាប់​ផ្តើម​តាំង​ពីឆ្នាំ១៩៩៥ ដែលគិតមកដល់ពេលនេះមានរយៈពេលប្រមាណ ៣០ឆ្នាំ ទន្ទឹមនេះ​ក៏​មាន​បង​ប្អូនជាច្រើននាក់ផងដែរ បានធ្វើការងារក្នុងវិស័យនេះក៏យូរឆ្នាំដែរ អញ្ចឹងក៏គួរ​ដល់​ពេល​វេលា​រៀប​ចំ​ឱ្យមានការធ្វើតេស្តវាយតម្លៃ ថាតើសមត្ថភាពដេររបស់កម្មករនិយោជិតក្នុងវិស័យនេះ ក្នុង​កម្រិតណា។

ទាក់ទិនការលើកឡើងខាងលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋ និង​អតីត​ពលករ​មក​ពីថៃ ចូលរួមកម្មវិធីនេះឱ្យបានច្រើនកុះករ ដើម្បីជាស្ពានក្នុង​ការ​បង្ហាញ​ពី​គុណ​វុឌ្ឍិ​របស់​ខ្លួន ​ឬជាការបង្ហាញពីសមត្ថភាពរបស់ខ្លួន ក៏ដូចជាដើម្បី​ទាមទារ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ការងារ​ដើម្បី​ទទួលបានប្រាក់បៀរវត្សរ៍កាន់តែខ្ពស់ ក៏ដូចជាដើម្បីទទួលបានតំណែងល្អជាដើម។

សូម​ជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចេញ​សេចក្តី​ជូន​ដំណឹង​អំពីកា​រ​ធ្វើ​តេស្ត​ជំនាញផ្លូវការនៅដើមខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ព័ត៌មានលម្អិតជូនដល់ប្រជាពលរដ្ឋ ជា​ពិសេសអតីតពលករមកពីថៃផ្នែកសំណង់ មកធ្វើការដាក់ពាក្យដើម្បីប្រឡង៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        100
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        205
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm