កសិករដាំដុះមៀនប៉ៃលិន កំពុងអនុវត្តការដាំដុះកសិកម្មល្អ ដើម្បីបង្កើនលទ្ធភាពនាំចេញ

2022/03/23 05:49:31 pm        382

ប៉ៃលិន៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមៀនប៉ៃលិនថា ប្រជាកសិករជាអ្នកដាំដុះមៀន បាននិងកំពុង អនុវត្តការដាំដុះកសិកម្មល្អ និងបានថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើនទិន្នផល និងគុណភាពតម្រូវស្របតាមស្តង់ដារ សម្រាប់បម្រើទីផ្សារនាំចេញ។

លោក ស្រេង ស្រៀង ប្រធានក្រុមប្រឹក្សាភិបាលសមាគមមៀនប៉ៃលិន លើកឡើងនៅក្នុងកិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះថា ប្រជា​កសិករនៅ ​បានយកចិត្តទុកដាក់ខ្ពស់នៅលើការដាំដុះ ​ដែល​បច្ចុប្បន្នកសិករទាំងនោះ កំពុង​អនុវត្តតាមការណែនាំ​របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ និងអង្គការដៃគូផ្សេងៗទៀត លើ​គម្រោងការដាំដុះកសិកម្មល្អ ​ក្នុងនោះមានប្រជាកសិករមួយចំនួន បាន​ទទួល​វិញ្ញាបនបត្រ​រួចហើយ ចំណែកសិករដែលមិនទាន់ទទួល​វិញ្ញាបនបត្រ ពួគគាត់កំពុង​ខិតខំ​ប្រឹងប្រែង​ជម្រុញ​ការ​ដាំដុះ ​ឲ្យស្របតាមកសិកម្មល្អផងដែរ។

លោក បន្តថា ស្របពេលរាជរដ្ឋាភិបាលបាន​កំពុងផ្តោត​យកចិត្តទុកដាក់​លើ​វិស័យ​កសិកកម្ម ក្នុងនោះ​ចំពោះមៀនប៉ៃលិន ​បានក្លាយជាដំណាំ​កំពុង​មាន​សក្តានុពល​ដ៏ខំខាន់មួយ ដោយ​កសិករ​ជា​អ្នកដាំ​ដុះបានកំពុងយកចិត្តទុកដាក់ខ្ពស់​ ក្នុងគោល​ដៅ​រួមគ្នា​ផ្គត់ផ្គង់ នឹង​ជម្រុញការ​នាំចេញ​ផ្លែមៀន​ប៉ៃលិន​ប្រកប​ដោយ​សត្តានុពល ​ជាក់ស្តែងមកដល់ពេលនេះ​ យើង​មាន​រោង​ចក្រ​សម្ងួត​មួយកន្លែង បាន​កំពុងស្រូបយកកសិផលមៀនប៉ៃលិនជាបណ្តើរៗ ​និង​កំពុង​មាន​កំណើនកើនឡើង​ជា​បន្តបន្ទាប់ផងដែរ។

ជុំវិញមៀនប៉ៃលិន,ថ្មីៗនេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ​អគ្គនាយកដ្ឋានកសិកម្ម ​ថ្លែងឲ្យដឹងថា បច្ចុប្បន្នមៀនប៉ៃលិនកំពុងស្ថិតនៅក្នុងដំណាក់​កាល​នៃ​ការ​ចុះ​ហត្ថលេខាលើពិធីសារបច្ចេកទេស ​ស្តីអំពីលក្ខខណ្ឌតម្រូវអនាម័យ​ និងភូតគ្គាមអនាម័យ។

ឯកឧត្តម ងិន ឆាយ ​បន្តឲ្យដឹងថា ​ទាក់ទង​និង​មៀនប៉ៃលិន ​មកដល់ពេលនេះ​ ពិធី​សារ​បច្ចេកទេស​រវាង​កម្ពុជា-ចិន បានឯកភាពជាគ្នារួចរាល់ហើយ ​គឺនៅរង់ចាំតែថ្ងៃចុះហត្ថ​លេខា​ប៉ុណ្ណោះ ក្នុងនោះ​បន្ទាប់​ពី​ការចុះហត្ថលេខារួចកម្ពុជា ​នឹងបញ្ជូន​របាយការណ៍​ពាក់ព័ន្ធ​ទៅភាគីចិនភ្លាម ដើម្បី​ឲ្យភាគី​ចិន​វាយតម្លៃអំពី ​របាយការណ៍នោះ​ ដោយរំពឹងថា ​យ៉ាងយូរ​ ២ ខែទៀត កម្ពុជានឹងអាចនាំចេញ​មៀន​ប៉ៃលិន​ទៅកាន់ទីផ្សារចិនបាន ​តែចំពោះការយឺត​ ឬលឿន ​គឺវាស្រ័យទៅលើភាគីចិនផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm