លោកModi៖ ឥណ្ឌា និងអ៊ីស្រាអែល ព្រមព្រៀងថា «គ្មានកន្លែងសម្រាប់ភេរវកម្មនៅលើពិភពលោកទេ»

2026/02/27 07:06:25 pm        87

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ថា ឥណ្ឌា និងអ៊ីស្រាអែល បានសន្យាថានឹងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម «ដោយធ្វើការជិតស្និតជាមួយគ្នា» ខណៈលោកបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃដែលផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ។ ដំណើរទស្សនកិច្ច ដែលបានធ្វើឲ្យមានការរិះគន់នៅក្នុងប្រទេស គឺជាដំណើរទស្សនកិច្ចលើកទីពីររបស់លោក Modi ទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងនាមជានាយករដ្ឋមន្ត្រី ចាប់តាំងពីលោកឡើងកាន់តំណែងក្នុងឆ្នាំ២០១៤។

លោក Modi បាននិយាយដោយឈរនៅក្បែរនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅទីក្រុងយេរូសាឡឹម ថា «ប្រទេសឥណ្ឌា និងអ៊ីស្រាអែល ច្បាស់ណាស់ថា គ្មានកន្លែងសម្រាប់អំពើភេរវកម្មនៅលើពិភពលោកនេះទេ ក្នុងទម្រង់ណាមួយក៏ដោយ យើងនឹងប្រឆាំងនឹងវាដោយធ្វើការជិតស្និតជាមួយគ្នា»។

លោកបាននិយាយបន្ថែមថា «មនុស្សជាតិ មិនត្រូវក្លាយជាជនរងគ្រោះនៃជម្លោះឡើយ»។ លោក Modi ដែលបានថ្លែងទៅកាន់សភាអ៊ីស្រាអែល បាននិយាយអំពីកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងអ៊ីស្រាអែល និងឥណ្ឌា ក្នុងវិស័យជាច្រើន រួមទាំងបច្ចេកវិទ្យា និងថាមពល។

លោក Modi បានប្រាប់អ្នកសារព័ត៌មានថា «រួមគ្នា យើងនឹងឆ្ពោះទៅមុខទៅរកការអភិវឌ្ឍ ការផលិតនិងការផ្ទេរបច្ចេកវិទ្យារួមគ្នា»។ «ក្នុងពេលជាមួយគ្នានេះ យើងក៏នឹងជំរុញកិច្ចសហប្រតិបត្តិការរបស់យើងនៅក្នុងវិស័យដូចជា ថាមពលនុយក្លេអ៊ែរស៊ីវិល និងអវកាសផងដែរ»។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        76
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        120
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm