អ្នកប្រកបអាជីវកម្មម្ហូបអាហារនៅបាត់ដំបង រីករាយទទួលបាន​ជំនាញថ្មីៗ​ពង្រឹង​គុណភាព​សេវា​កម្ម​

2026/02/27 07:06:48 pm        217

អ្នកប្រកបអាជីវកម្មម្ហូបអាហារនៅស្រុកបាណន់ បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ដែល​ទទួល​បាន​បទ​ពិសោធន៍ និង​ជំនាញ​ថ្មីៗ​បន្ថែម​ទៀត​តាម​រយៈ​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​សេវា​កម្ម​ម្ហូប​អាហារ ​និងភេសជ្ជៈដែលរៀបចំឡើងដោយមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

ម្ចាស់អាជីវកម្ម អះអាងថា នឹងយកចំណេះជំនាញដែលទទួលបានទៅអភិវឌ្ឍន៍អាជីវកម្ម និង ពង្រឹង​គុណភាពនៃការផ្ដល់សេវាកម្មឱ្យបានល្អប្រសើរសំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និង​​អន្តរជាតិឱ្យមកកាន់ខេត្តបាត់ដំបងកាន់តែច្រើនឡើង។

ថ្លែង​ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)លើជំនាញសេវាកម្មម្ហូបអាហារ និង​ភេសជ្ជៈ នៅទីស្នាក់ការស.ស.យ.កស្រុកបាណន់ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក យឿន ចាន់សុធារិទ្ធ អភិបាលរងស្រុកបាណន់ បាន​ថ្លែង​អំណរ​គុណ​ដល់​មន្ទីរ​ទេសចរ​ណ៍​ខេត្តបា​ត់​ដំបង​​ដែ​ល​បានរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះឡើង ដើម្បី​បំប៉ន​ជំនាញ​ដល់​អ្នក​ប្រកប​អាជីវកម្ម​ម្ហូបអាហារ​នៅក្នុ​ង​ស្រុក​បាណន់​សំដៅ​ពង្រឹង​គុណភាព​នៃ​ការ​ផ្ដល់​សេវា​កម្ម​ម្ហូប​អាហារ​បង្កើន​ការទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនឡើង ខណៈស្រុក​បាណន់​ជា​ស្រុក​មួយ​ដែល​មានគោលដៅទេសចរណ៍ជាច្រើនកន្លែង។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា វិស័យ​ទេសចរណ៍​បាន​ចូល​រួមផ្ដល់ឱកាសបង្កើតអាជីវកម្ម ឱកាសការងារ និងប្រាក់ចំណូល​ដល់​ប្រជា​ពលរដ្ឋ​ដោយ​ផ្ទាល់ ​និងប្រយោល។

លោក ហម អរុណ អំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ និងយុវជន សូមចូលរួម​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ ​និងជួយផ្សព្វផ្សាយពីភាពវិជ្ជមានឱ្យបានច្រើន ដើម្បីទាក់ទាញ​ភ្ញៀវ​មក​កាន់​ខេត្ត​បាត់ដំបង​ឱ្យ​បានកាន់តែច្រើនឡើង ខណៈព័ត៌មានក្លែងក្លាយ​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍។

សូមរំលឹកថា មន្ទីរទេសចរណ៍​ខេត្តបាត់ដំបង​បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​បាណន់​បើក​វគ្គ​បណ្ដុះ​បណ្ដាល​បដិ​សណ្ឋារកិច្ច​កម្ពុជា​(ហូកា)​លើ​ជំនាញ​សេវា​កម្ម​ម្ហូប​អាហារ​ និងភេសជ្ជៈជូនដល់ប្រតិបត្តិករដែលប្រកបរបរពាក់ព័ន្ធភោជនីយដ្ឋាន អាហារដ្ឋាន និង​តូប​អាហារ​នៅ​ក្នុង​ស្រុក​បាណន់។ វគ្គបណ្ដុះបណ្ដាល​នេះ​ធ្វើ​ឡើង​រយៈ​ពេល​បី​ថ្ងៃ​ចាប់​ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៦ ខែកុម្ភៈឆ្នាំ២០២៦​ដោយមា​ន​ការ​គាំទ្រ​ពី​អង្គការ​ស្វីស​ខន់ថាក់​ក្រោម​គម្រោង​អភិវឌ្ឍន៍​ជំនាញ​(ហូកា)​របស់​ក្រសួង​ទេសចរណ៍​ដោយ​មាន​ការ​ចូល​រួម​ពី​សិក្ខាកាម​ដែល​ជា​ម្ចាស់​អាជីវកម្ម បុគ្គលិក និងយុវជន៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm