លីគកំពូលកម្ពុជា បន្ដការប្រកួតដំណាក់កាលទី២ ចុងសប្ដាហ៍នេះ

2026/02/27 07:57:48 pm        164

ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ ២ជុំ នៃដំណាក់កាលទី១ លីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នឹងបន្ដការប្រកួតដំណាក់កាលទី២ ចំនួន ២ជុំទៀត រវាងក្រុមឈរ ៦ក្រុមខាងលើ(Top-6) និង​រវាង​ក្រុម​ឈរ ៥ក្រុមខាងក្រោម(Bottom-5) ពីចុងសប្ដាហ៍នេះ រហូតពាក់កណ្ដាលខែឧសភា ឆ្នាំ​២០២៦ ខាងមុខ។

ចំពោះកម្ម​វិធីប្រកួតសប្ដាហ៍ដំបូង នៃដំណាក់កាលទី២ នាចុងសប្ដាហ៍នេះ ក្នុងចំណោម​បេក្ខភាព ​Top-6 នឹងមាន ៣គូ ដែលត្រូវជួបគ្នានាថ្ងៃទី២៨ ខែកុម្ភៈស្អែកនេះ រួមមាន​ក្រុម​ការពារ​តំណែង​ជើង​ឯក ​ព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុម អឹមអូអាយ កំពង់ដេវ៉ា ស្របពេលក្រុមភ្នំពេញក្រោន ត្រូវជួបម្ចាស់ផ្ទះអង្គរថាយហ្គឺរ និង​ក្រុម​បឹងកេត ត្រូវជួបក្រុមណាហ្គាវើលដ៏ នៅពហុកីឡដ្ឋានជាតិ។

សម្រាប់លទ្ធផលជួបគ្នា កាលពីដំណាក់កាលទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ទាំង ២ជើង ក្នុងនោះជើងទី១ ទោះបីស្មើគ្នា ២-២ តែក្រោយរកឃើញក្រុម អឹមអូអាយ កំពង់ដេវ៉ា ប្រើកីឡាករបរទេសលើចំនួន គណៈកម្មការក៏សម្រេចឲ្យព្រះខ័នរាជស្វាយរៀង ៣-០ មុនយកឈ្នះក្រៅដី ២-១ នៅជើងទី២ ។

រីឯក្រុមភ្នំពេញក្រោន និងអង្គរថាយហ្គឺរ បានបញ្ចប់ដោយឈ្នះចាញ់ម្ដងម្នាក់ ដោយជើងទី១ ភ្នំពេញក្រោន បានយកឈ្នះក្នុងដី ៣-០ តែជើងទី២ អង្គរថាយហ្គឺរ បានវាយបកឈ្នះវិញ ៤-៣ ។ ចំណែកក្រុមបឹងកេត បន្ទាប់ពីប្រកួតស្មើណាហ្គាវើលដ៏ ១-១ ក្នុងដី ពួកគេបានរងបរាជ័យក្រៅដី ក្រោមថ្វីជើងក្រុមលោក ឃឹម បូរី  ២-០។

ក្រៅពីជំនួបរវាងបេក្ខភាព Top-6 ក៏នឹងមានការប្រកួតរវាងបេក្ខភាព ៥ក្រុមខាងក្រោមចំនួន ២គូផងដែរ នៅថ្ងៃទី១ ខែមីនាចុងសប្ដាហ៍នេះ រួមមានក្រុមគីវង់សុខសែនជ័យ ត្រូវជួបក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមឡាយហ្វខេត្តព្រះសីហនុ ត្រូវជួបក្រុម ISI ដង្កោសែនជ័យ ។ នេះក៏ជាការប្រកួតដ៏ទាក់ទាញ់ផងដែរ ពិសេសក្រុមឡាយហ្វខេត្តព្រះសីហនុ និង ISI ដង្កោសែនជ័យ សុទ្ធតែត្រូវការជ័យជម្នះរៀងខ្លួន ដើម្បីគេចពីបាតតារាង៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm