ប្រធាន AmCham៖ កម្ពុជានៅតែរក្សាភាពប្រកួតប្រជែង​ការនាំចេញ​ទៅ​កាន់​ទីផ្សារ​អាមេរិក​បើ​ទោះជា​រងពន្ធគយថ្មី ១៥% ដែលអាមេរិកដាក់ជាសកល

2026/02/27 09:23:36 pm        217

ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) បានអះអាងថា ប្រទេស​កម្ពុជា​នៅ​តែ​រក្សា​ភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​ក្នុង​ការ​រក្សា​បាន​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក បើទោះជាត្រូវបានជាប់ពន្ធបដិការថ្មី ១៥% របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្មីៗនេះ។

លោក ខេស៊ី បាណេត (Casey Barnett) ប្រធាន​សភាពាណិជ្ជ​កម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​(AmCham) បានពន្យល់ថា ការរក្សាបាននូវភាពប្រកួតប្រជែងនេះ គឺដោយសារតែ ប្រទេស​ជុំវិញ​ពិភព​លោកទាំងអស់ត្រូវបង់ពន្ធគយក្នុងអត្រា ១៥% ស្មើៗគ្នា ដែលខុស​ពី​ពេល​មុន​ប្រទេស​កម្ពុជា​ត្រូវ​បង់ពន្ធ ១៩% គឺខ្ពស់ជាងដៃគូប្រកួតប្រជែងរបស់កម្ពុជាមួយចំនួន ដែល​មាន​ផលិត​ទំនិញ​ដូចគ្នា ដូចជា ផលិតផលសម្លៀកបំពាក់ និងស្បែកជើង ដើម។

 លោក ខេស៊ី បាណេត បន្ថែមទៀតថា លើសពីនេះ ប្រទេសកម្ពុជា​មាន​ទីតាំង​ភូមិ​សាស្រ្ត​អំណោយ​ផល​ រួមផ្សុំនឹងមានកម្លាំងពលកម្មជំនាញវិស័យក្មេងច្រើន និងតម្លៃឈ្នួល​កម្មករ​នៅ​មានភាព​ប្រកួត​ប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់។

សូមបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស​ពន្ធបដិការ​ជា​សកល​ថ្មី​ក្នុង​អត្រា ១៥% លើប្រទេសទាំងអស់ជុំវិញពិភពលោក កាលពីថ្ងៃសៅរ៍ (២១ កុម្ភៈ) បន្ទាប់​ពី​ប្រធានាធិបតីសហរដ្ឋអាមេរិក មិនសប្បាយ​ចិត្ត​ទៅ​នឹង​សេចក្តី​របស់​តុលាការ​កំពូល​របស់​អាមេរិក​ថា ពន្ធបដិការលើប្រទេសនីមួយជុំវិញពិភពលោករបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺ​ខុស​ច្បាប់ និងត្រូវដកចោលភ្លាមៗ៕ អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        147
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២

2026/07/24 08:04:09 pm
​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm