ផ្អែកតាមរបាយការណ៍ត្រួតពិនិត្យផ្នែករដ្ឋបាលរាជធានី-ខេត្ត ប្រចាំខែកុម្ភៈបង្ហាញថា មិន​មាន​ទិន្នន័យ​នៃ​ការ​បង្រៀនថ្នាក់ពីរ​វេន និងថ្នាក់គួបនោះទេ

2026/02/27 09:32:30 pm        180

នៅក្នុងកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់​ក្រសួង​មុខងារសាធារណៈ ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញ​ពី​លទ្ធផល​ដែល​សម្រេច​បានគួរជាទីមោទនៈរបស់ខ្លួន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន ម៉ានី ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឈ្លាសវៃ ហ្មត់ចត់ មាន​ចក្ខុ​វិស័យ ​និងទស្សនៈវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ជា​ពិសេស​ការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។

ផ្អែកតាមរបាយការណ៍នៃការត្រួតពិនិត្យផ្នែករដ្ឋបាលរាជធានី ខេត្តប្រចាំខែកុម្ភៈ ដែល​រាយ​ការណ៍​ដោយ​ ឯកឧត្តម ហាស់ ប៊ុនថ្ថន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបង្ហាញថា មិន​មាន​ទិន្នន័យនៃការបង្រៀនថ្នាក់២វេន និងថ្នាក់គួបនោះទេ។ ការកាត់បន្ថយការបង្រៀនថ្នាក់ពីរ​វេន​ និង​ថ្នាក់គួប នៅទូទាំងប្រទេសនេះ គឺសមិទ្ធផលនៃការកែទម្រង់រដ្ឋបាលសាធារណៈ តាម​រយៈ​ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បី​ទៅ​បំពេញ​កន្លែង​ដែលខ្លះខាត នៅមូលដ្ឋានខេត្តចំនួន៥ និងការពង្រាយបេក្ខជនបម្រុងជាបន្តបន្ទាប់ តាម​មូលដ្ឋានដែលមានការខ្វះខាតគ្រូបង្រៀន។ ការកែទម្រង់រដ្ឋបាលសាធារណៈនេះ បាន​រួម​ចំណែក ​ក្នុងការលើក​កម្ពស់​វិស័យ​អប់រំនៅកម្ពុជា ​ជាពិសេសនៅកម្រិតបឋមសិក្សា។

សូមជម្រាបថា កន្លងមក ក្រសួងមុខងារសាធារណៈ បានរៀបចំការ​ប្រឡង​ប្រជែង​ជ្រើស​រើស​គ្រូ​កិ​ច្ច​ព្រមព្រៀងការងារ ក្នុងគោលដៅខេត្តទាំង៥ មានខេត្តព្រៃវែង បាត់ដំបង ត្បូងឃ្មុំ កំពង់ចាម និង​តាកែវ គឺដើម្បីដោះស្រាយបញ្ហាខ្វះគ្រូ ពិសេស​ជួយ​សម្រាល​បន្ទុក​គ្រូ​តាម​សាលា​មួយ​ចំនួន​ដែល​បង្រៀន​គួប​ថ្នាក់ ឬបង្រៀនពីរវេនក្នុងមួយថ្ងៃ និងដើម្បីសម្រាលបន្ទុកគ្រូបង្រៀនគួប និង​មាន​ពេល​អភិវឌ្ឍ​សមត្ថភាព។ ការកាត់បន្ថយម៉ោងបង្រៀនសម្រាប់គ្រូ ក៏ចូលរួមចំណែក​លើក​កម្ពស់​សុខុមាល​ភាព​បុគ្គលិកអប់រំ និងផ្ដល់ឱកាសអភិវឌ្ឍសមត្ថភាពទាំងលើកិច្ចការបង្រៀន និង​ចំណេះ​ដឹង​នានា​ជំរុញប្រសិទ្ធិភាពលើការបង្រៀនសិស្សកាន់តែល្អប្រសើរប្រកបដោយគុណភាពផងដែរ៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm