រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញមន្រ្តីពាក់ព័ន្ធបន្តការអនុវត្តការងារលើកកម្ពស់ហាឡាល

2022/03/23 06:07:51 pm        398

ភ្នំពេញ៖ គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី១ ក្រោមវត្តមានឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន ដើម្បីណែនាំអំពីសមាសភាពគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាដែលទើបតែងតាំងថ្មី និងពិនិត្យរបាយការណ៍របស់លេខាធិការដ្ឋាន ប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធ ព្រមទាំងកំណត់ផែនការសកម្មភាពដែលត្រូវអនុវត្តបន្ត។

តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី២២ មីនាឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស​ និងជាអនុប្រធាន ព្រមទាំង​សមាជិក​ជាច្រើន​រូបផ្សេងទៀត ​ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញ​និងលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេស ជា​ពិសេសក្រុមឯកទេសផលិតផលហាឡាល ​និងមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​ និងបង្ក្រាបការក្លែងបន្លំ បន្តនិរន្តរភាពកិច្ចការហាឡាល​នៅកម្ពុជាឱ្យកាន់​តែ​មាន​ប្រសិទ្ធភាពខ្ពស់បន្ថែមទៀត​ ដើម្បី​ទទួលបាននូវការគាំទ្រ ​និងទំនុកចិត្តពីគ្រប់មជ្ឈដ្ឋាន។

ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញបន្តអនុវត្តការងារអាទិ៍ភាពមួយចំនួន​ រួមមាន បន្តពង្រឹងគុណភាព​ការ​ផ្តល់​សេវា និង​ជំរុញការស្នើសុំវិញ្ញាបនបត្រ​បញ្ជាក់បច្ចេកទេស​ស្តង់ដារ​ផលិតផល​ហាឡាលកម្ពុជា និង​ការយកកម្រៃសេវាសាធារណៈលើកិច្ចការចុះបញ្ជី ​និងវិញ្ញាបនបត្រ​បញ្ជាក់​បច្ចេកទេសស្តង់ដារ​ផលិតផលហាឡាលកម្ពុជា។

បន្ថែមពីលើនេះ ជំរុញលើកកម្ពស់ទំនុកចិត្តលើការប្រើប្រាស់ស្លាក​សញ្ញា​ហាឡាល​កម្ពុជា តាម​រយៈការ​ជំរុញ​ការអនុវត្តច្បាប់ ​និង​បទប្បញ្ញត្តិ​បច្ចេកទេស​ពាក់ព័ន្ធ​ដោយ​ទន់ភ្លន់ ប្រកប​ដោយ​ជំនាញ​និងវិជ្ជាជីវៈ និងជំរុញការលើកកម្ពស់ការយល់​ដឹងជាសាធារណៈអំពីកិច្ចការ​ហាឡាល។

ឯកឧត្តម ​ប៉ាន សូរស័ក្តិ ​បានបញ្ជាក់ជូនអង្គប្រជុំថា​ កិច្ចការហាឡាល គឺជាប្រធានបទដ៏សំខាន់​ដែល​រដ្ឋាភិបាលកម្ពុជា ​បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ​ដោយក្នុងនោះ ​ផលិតផលហាឡាល មិនត្រឹម​តែមានតម្រូវការខ្ពស់​សម្រាប់ប្រទេស​ដែលកាន់​សាសនា​ឥស្លាមប៉ុណ្ណោះទេ ប៉ុន្តែ​សម្រាប់ប្រទេសដទៃទៀត ​ក៏មានតម្រូវការផលិតផលហាឡាលផងដែរ ​ដោយ​សារ​ពាក្យថា “ហាឡាល” គឺសំដៅលើភាពស្អាត​ ឬអនាម័យខ្ពស់​ ដែលធ្វើការផលិតដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិឥស្លាម។

តាមការលើកឡើងរបស់ឯកឧត្តម ផាន អូន អគ្គនាយក​ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង ​និងបង្រ្កាបការក្លែងបន្លំ ​រហូតមកដល់បច្ចុប្បន្ននេះ កិច្ចការវិញ្ញាបនបត្រ​បញ្ជាក់​បច្ចេកទេស​ស្តង់ដារ​ផលិតផលហាឡាលកម្ពុជា ​សម្រេចបាននូវការទទួលពាក្យស្នើសុំចំនួន ​២២១ ពាក្យស្នើសុំបានចេញវិញ្ញាប​នបត្រ​ចំនួន ១៩៦​ វិញ្ញាបនបត្រ​មាន ​១០០ក្រុមហ៊ុន​ សហគ្រាស សិប្បកម្ម ​និងអាហារដ្ឋាន ​ស្មើនឹងផលិតផលចំនួន​ ៦១៩មុខទំនិញ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm