សម្ដេចធិបតី៖ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ​ ជា​យុទ្ធនាការ​អភិវឌ្ឍ​វិស័យ​មាសបៃតង

2026/02/27 09:52:23 pm        335

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កម្ពុជា​បាន​ដាក់​ចេញនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ជា​យុទ្ធនាការ​ដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យ ទេសចរណ៍ដែលជា មាសបៃតង ស្រប​តាម​ទស្សនា​ទាន កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពស្អាត ឆ្លាត និងបៃតង។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ តាម​រយៈ​សារ​លិខិត​ក្នុង​ឱកាស​ទិវា​ជាតិ​ទី​ក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនេះសម្ដេចធិបតី បានចូលរួមអបអរសាទរជាមួយបងប្អូនជនរួមជាតិទាំងអស់ ក្នុង​ឱកាស​ប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ដោយសម្ដេចចាត់ទុកថា ការ​ប្រារព្ធ​ទិវា​ជាតិ​នេះ ធ្វើឡើងដើម្បីបំផុសលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេស​យុវជន​ឱ្យ​បន្ត​ចូល​រួម ឱ្យកាន់តែសកម្ម និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការ​ផ្តល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្តៅ ជាពិសេសការបន្តនិរន្តរភាពទីក្រុងស្អាត សំដៅ​រួម​ចំណែក​ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកប​ដោយ​ភាព​ធន់ ចីរភាព និងបរិយាបន្ន។

សម្ដេចធិបតី បានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសកម្ពុជា​បាន​និង​កំពុង​បន្តដំណើរ​ឆ្ពោះ​ទៅ​មុខ​យ៉ាង​ស្វាហាប់គួរជាទីមោទនៈ ព្រមជាមួយនឹង ការរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព ស្ថិរ​ភាព​នយោបាយ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សុខដុមនីយកម្មក្នុងសង្គម ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមូលដ្ឋាន គ្រឹះ​នៃ​ការ​អភិវឌ្ឍ​វិស័យទេសចរណ៍កម្ពុជា ឱ្យរីកចម្រើនរឹងមាំ មានភាពធន់នឹងវិបត្តិ សំដៅសម្រេច​ឱ្យ​បាន​កម្ពុជា ​ជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត បៃតង និងចីរភាព។

សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា ជាមួយនឹងការកំណត់ចក្ខុវិស័យច្បាស់លាស់នៃ ដំណើរទៅមុខនេះ កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើន យូរអង្វែង ដោយត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗមានជាអាទិ៍: ការបន្តកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ សុខភាពនិងសុខុមាលភាពប្រជាជន ការអភិវឌ្ឍមូលធនមនុស្ស ការកសាង ប្រព័ន្ធគាំពារសង្គមដ៏រឹងមាំ ការប្រឈមមុខនឹងហានិភ័យនានា ភាពងាយរងគ្រោះផ្សេងៗ ព្រមទាំងការគិតគូរពីចីរភាព នៅតាមបណ្តាទីក្រុង ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ លក្ខខណ្ឌការងារ លក្ខខណ្ឌការរស់នៅ ការរីកចម្រើន យ៉ាងឆាប់រហ័សនៃបរិវត្តកម្មឌីជីថលនៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម ក៏ដូចជាការគិតគូរពីកិច្ចការពារនិងអភិរក្ស ធនធានធម្មជាតិជាដើម។

សម្ដេចធិបតីបានថ្លែងថា ក្នុងន័យនេះ ដើម្បីឆ្លើយតបនឹងការវិវត្តនិងនិន្នាការនៃការអភិវឌ្ឍថ្មីៗ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើ ការជំរុញការអនុវត្តកិច្ចការកែទម្រង់ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋានសំខាន់ចំនួន៣ ដែលត្រូវគិតគូរស្របពេលគ្នាគឺ ការបង្កើនឧត្តមភាពប្រកួតប្រជែង ការធានាចីរភាព និងបរិយាបន្ននៃការអភិវឌ្ឍ។ ឈរលើមូលដ្ឋាននេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ - ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ-ដែលជាយុទ្ធនាការដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យ ទេសចរណ៍ដែលជា មាសបៃតង ស្របតាមទស្សនាទាន កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពស្អាត ឆ្លាត និងបៃតង៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        174
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        152
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm