មនុស្សជាង៣.000នាក់ បានផ្លាស់ទីលំនៅ ដោយសារកងកម្លាំងយោធាស៊ូដង់វាយប្រហារទីក្រុង Darfur

2026/02/27 10:15:06 pm        105

វេជ្ជបណ្ឌិតមួយក្រុម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារដ៏សាហាវដោយកងកម្លាំងប៉ារ៉ាយោធាស៊ូដង់ទៅលើទីក្រុងមួយក្នុងតំបន់ Darfur ភាគខាងលិចរបស់ប្រទេសនេះ បានធ្វើឲ្យមនុស្សជាង ៣.000នាក់ ផ្លាស់ទីលំនៅ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈដែលសង្គ្រាមនៅក្នុងប្រទេស       អាហ្វ្រិកនេះ ជិតដល់បីឆ្នាំរបស់ខ្លួន ដោយគ្មានទីបញ្ចប់។

សេចក្តីថ្លែងការណ៍ពីបណ្តាញវេជ្ជបណ្ឌិតស៊ូដង់ ដែលតាមដានសង្គ្រាមដ៏ឃោរឃៅនៅក្នុងប្រទេសនេះ បានធ្វើឡើង បន្ទាប់ពីសេចក្តីថ្លែងការណ៍មួយកាលពីដើមសប្តាហ៍នេះ នៅលើហ្វេសប៊ុក ដែលក្រុមនេះបាននិយាយថា ការវាយប្រហារចុងក្រោយបំផុតលើទីក្រុង Misteriha នៅក្នុងខេត្ត Darfur ខាងជើង បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៨នាក់ ស្លាប់ និង ៣៩នាក់ រងរបួស។

ក្រុមនេះបាននិយាយនៅពេលនោះថា ចំនួនអ្នកស្លាប់ គឺជាការរកឃើញដំបូង ហើយចំនួនពិតប្រាកដនៃអ្នកស្លាប់ និងរងរបួស ទំនងជាខ្ពស់ជាងនេះ។

ទីក្រុងនេះ គឺជាបន្ទាយរបស់មេដឹកនាំកុលសម្ព័ន្ធអារ៉ាប់ លោកមូសា ហ៊ីឡាល (Musa Hilal) ដែលមកពីកុលសម្ព័ន្ធអារ៉ាប់រីហ្សេហ្គាត (Rizeigat) ក៏ដូចជាកងកម្លាំងគាំទ្ររហ័ស (RSF) ភាគច្រើនក៏ដោយ ក៏លោកបានសម្តែងការគាំទ្រដល់រដ្ឋាភិបាលស៊ូដង់។ មូលហេតុនៃការវាយប្រហារនេះ មិនត្រូវបានគេដឹងនោះទេ ហើយ RSF មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

យោងតាមអង្គការសុខភាពពិភពលោក ជម្លោះរវាងកងកម្លាំងគ្រាំទ្ររហ័ស និងយោធាស៊ូដង់ បានផ្ទុះឡើងជាសង្គ្រាម នៅក្នុងខែមេសា ឆ្នាំ ២០២៣ ដែលរហូតមកដល់ពេលនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០.០០០នាក់ និង មនុស្ស ១២លាននាក់ ត្រូវផ្លាស់ទីលំនៅ។ ក្រុមជំនួយនិយាយថា ចំនួនអ្នកស្លាប់ពិតប្រាកដ អាចខ្ពស់ជាងនេះច្រើនដង ដោយសារការប្រយុទ្ធគ្នានៅតំបន់ដាច់ស្រយាល និងធំទូលាយមួយចំនួនរារាំងមិនឲ្យចូលទៅដល់៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm