មន្រ្ដីជាន់ខ្ពស់ព្រឹទ្ធសភា៖ «សន្តិភាពមិនមែនជាការចៃដន្យនោះទេ ប៉ុន្តែគឺជាផលនៃឆន្ទៈរួម និង​ការ​លះបង់​ដ៏​ខ្ពង់ខ្ពស់​របស់យើងទាំងអស់គ្នា»

2026/02/27 03:59:16 pm        147

សន្តិភាពមិនមែនជាការចៃដន្យនោះទេ ប៉ុន្តែគឺជាផលនៃឆន្ទៈរួម និង​ការ​លះ​បង់​ដ៏​ខ្ពង់​ខ្ពស់​របស់​យើង​ទាំង​អស់​គ្នា។​ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធាន​គណៈកម្មការ​ទី៤​ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ (ខេត្តកំពង់ធំ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី និងខេត្តមណ្ឌលគិរី) ក្នុងឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​គណៈ​កម្មការ​ទី៤​ព្រឹទ្ធ​សភា និងក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញជួប​សំណេះ​សំណាល​ជាមួយ​ថ្នាក់​ដឹកនាំ ខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ នៃខេត្តក្រចេះ សរុបចំនួន៣៧៥នាក់ នៅ​សាលមហោស្របខេត្តក្រចេះ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកប​ដោយ​សេចក្តី​នឹក​រឭក​ពី​សំណាក់​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ ព្រមទាំង​សម្តែង​នូវ​ការគោរព​ចំពោះ​វិញ្ញាណ​ក្ខន្ធ​វីរយុទ្ធជន​ដែល​បាន​ពលី​ក្នុង​បុព្វ​ហេតុ​ការពារ​ជាតិ មាតុភូមិ និងសូមចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាទាំងអស់ រួមទាំង​ប្រជា​ពលរដ្ឋ​រស់នៅតាមតំបន់ជម្លោះ ដែលកំពុងជួប​ប្រទះ​នូវ​ការ​លំបាក​ដោយ​សារ​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ។

ឯកឧត្តមបណ្ឌិត បានជម្រាបអំពីតួនាទីរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និង  គណៈ​កម្មការទី៤ព្រឹទ្ធសភា ដែលជាយន្តការមួយរបស់ព្រឹទ្ធសភា ក្នុងការពារសិទ្ធិ ផល​ប្រយោជន៍​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ និងប្រជាពលរដ្ឋក្នុងភូមិភាគរបស់ខ្លួន។ ផ្តើមចេញពី​តួនាទី​ដ៏​មាន​សារ​សំខាន់​នេះ ​ក្រុមសមាជិកព្រឹទ្ធសភា តែងតែចុះជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំខេត្ត អង្គ​បោះឆ្នោត​ជា​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដើម្បីឈ្វេងយល់ពីបញ្ហាប្រឈម ការអភិវឌ្ឍមូលដ្ឋាន ដំណោះស្រាយ សំណូម​ពរ និងកៀរគរប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន ស្របតាម​អាទិភាព​ចម្បង​របស់​ព្រឹទ្ធ​សភានីតិកាលទី៥ ដែលផ្តោតលើ ការលើកកម្ពស់ការទូតសភា និងត្រូវធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គបោះឆ្នោត ជាពិសេសជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាង​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន។

ឆ្លងតាមការធ្វើបទបង្ហាញស្តីពីតួនាទីភារកិច្ចនិងសង្គមកិច្ចរបស់ព្រឹទ្ធសភា, ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ, ការចូលរួមមតិយោបល់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ អំពីបញ្ហាប្រឈម និង​សំណូម​ពរ, ការស្រាយបំភ្លឺពីឯកឧត្តមអភិបាលខេត្ត និងការចែករំលែកបទពិសោធន៍ល្អៗ ពី​សំណាក់​ឯកឧត្តម លោកជំទាវក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងគណៈ​ប្រតិភូ​គណៈ​កម្មការ​ទី៤​ព្រឹទ្ធសភា រួចមក ឯកឧត្តមបណ្ឌិត នាង ផាត បានវាយតម្លៃខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែល សម្រេចបាននូវសមិទ្ធផល​គួរជាទី​មោទនៈ ​ក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងទៅនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ព្រឹទ្ធសភា​តែង​តែផ្តល់តម្លៃខ្ពស់រាល់មតិយោបល់ និងធាតុចូលរបស់បងប្អូន និងត្រៀម​ខ្លួន​ជា​ស្រេច​ក្នុ​ង​ការ​គាំទ្ររាល់កិច្ចប្រឹងប្រែងទាំងឡាយណាដែលបង្កើន គុណភាព និងប្រសិទ្ធភាព​នៃ​សេវា​សាធារណៈ​ថ្នាក់​ក្រោមជាតិ។ រាល់មតិយោបល់និងធាតុចូលដែលទទួលបាននាថ្ងៃនេះ នឹងត្រូវ​ចង​ក្រង​យ៉ាង​ហ្មត់​ចត់ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងស្ថាប័ន មានសមត្ថកិច្ច​ពិនិត្យ និង​ដោះ​ស្រាយ​តាមសមត្ថកិច្ចរៀងៗខ្លួន។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានជម្រាបជូនអំពីសភាពការណ៍ជាតិ អន្តរជាតិ ការ​ប្រយុទ្ធ​ប្រឆាំង​នឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និងរំឭកអំពីសមិទ្ធ​ផល​ជា​ប្រវត្តិ​សាស្រ្ត​របស់​កម្ពុជា​ ដែលបានទាមទារមកវិញនូវទឹកដីដែលប្រទេសថៃបានទន្ទ្រានយក។ ទន្ទឹមនឹងនេះ ឯកឧត្តម​បាន​ថ្លែងអំណរគុណចំពោះវីរភាពដឹកនាំប្រកបដោយមនសិកាស្នេហាជាតិ និងវាងវៃ​បំផុត​របស់​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី ​រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និង​គ្រប់​គ្រង​ស្ថានការណ៍របស់ប្រទេសជាតិ ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ដោយឈរលើ​គោលការណ៍​សន្តិភាពនិយម ការពារផលប្រយោជន៍របស់ជាតិ ក៏ដូចជាការរក្សាឱ្យ​បាន​ជាដា​​ច់​ខាត​ចំពោះ​សន្តិភាពដែលយើងរកបានដោយលំបាក ថែមទាំងខិត​ខំ​ប្រឹង​ប្រែង​តស៊ូ​ក្នុ​ង​ការ​ដោះ​ស្រាយ​ជម្លោះ​តាមរយៈការទូត។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត បានផ្ដាំផ្ញើដល់អង្គពិធីថា «សន្តិភាព មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាសមិទ្ធផលដែលកើតចេញពីការលះបង់ ភាព​វៃឆ្លាត និងការសម្រេចចិត្តជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់ឥស្សរជនដឹកនាំខ្មែរ ក្នុង​ការ​រក្សា​ការពារ​បូរណ​ភាព​ទឹកដី និងស្ថិរភាពនយោបាយជាតិ»។

ឯកឧត្តមបណ្ឌិត បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ បន្តរក្សា និង​ជំរុញ​ស្មារតី​សាមគ្គីភាព ឯកភាពជាតិជាធ្លុងមួយ ក្នុងការការពារ​សន្តិភាព​ដែល​បាន​មក​ដោយ​លំបាក​នេះ តាមរយៈពលីកម្មរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាកត្តា​មិន​អាច​ខ្វះ​បាន​ក្នុង​កិច្ច​ការពារ​ ឯករាជ្យភាព អធិតេយ្យជាតិ បូរណភាពទឹកដី វិបុលភាព និងការ​អភិវ​ឌ្ឍ​ជាតិ​មាតុ​ភូមិ​កម្ពុជា​ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ៕

អត្ថបទដែលទាក់ទង

សណ្តាប់ធ្នាប់នៅក្បែរផ្សារអូឬស្សី មានសោភ័ណភាពល្អប្រសើរ ក្រោយអាជីវកចូលរួមសហការជាមួយអាជ្ញាធរ
2026/02/27 08:46:16 pm        1
​សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន
2026/02/27 07:40:51 pm        1
អាកាសចរណ៍ស៊ីវិល បានកំណត់ឆ្នាំ២០២៦នេះ ដឹកអ្នកដំណើរតាមផ្លូវអាកាស ឱ្យបានចំនួន៨លាននាក់
2026/02/27 06:32:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សណ្តាប់ធ្នាប់នៅក្បែរផ្សារអូឬស្សី មានសោភ័ណភាពល្អប្រសើរ ក្រោយអាជីវកចូលរួមសហការជាមួយអាជ្ញាធរ

2026/02/27 08:46:16 pm
​ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ប្រឈមអ្វីៗគ្រប់បែបយ៉ាង ដើម្បីទៅដល់អឺរ៉ុបដោយសង្ឃឹមថានឹងមានជីវិតល្អប្រសើរជាងមុន
2026/02/27 08:40:34 pm
​UNព្រមានថា ស៊ូដង់ខាងត្បូងប្រឈមនឹងការវិលត្រឡប់ទៅរកសង្រ្គាមពេញបន្ទុកវិញ
2026/02/27 08:29:20 pm
​ប្រធានសិទ្ធិមនុស្ស UN៖ ក្រឹត្យរបស់ក្រុមតាលីបង់ នឹងបង្កើនការប្រហារជីវិត និងធ្វើឲ្យការបង្ក្រាបកាន់តែស៊ីជម្រៅ
2026/02/27 08:28:51 pm
​ក្រុមអ្នកស្រាវជ្រាវ៖ ហ្សែនស្រូវអាចបង្កើនទិន្នផលខ្ពស់ និងកាត់បន្ថយជីគីមី
2026/02/27 08:24:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/27 04:58:39 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/27 09:59:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/25 12:16:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/27 12:09:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am